សិល្បៈអន្តរជាតិ៖ នាង Noelia Voigt ដែលជាម្ចាស់មកុដ Miss Universe USA 2024 បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំង ខណៈដែលមានការប្រកាសឡើងថា នាងបានចុះចេញពីតំណែងរបស់ខ្លួនភ្លាមៗ រហូតធ្វើឱ្យហ្វេនអ្នកគាំទ្រដាក់ការសង្ស័យទៅលើបញ្ហាផ្ទៃក្នុងរបស់ស្ថាប័នជាខ្លាំង។

ក្រោយបញ្ចប់ការប្រកួតបវកញ្ញាចក្រវាលលើកទី ៧២ នេះគេអាចនិយាយបានថា ការលាលែងពីតំណែងរបស់នាង Noelia Voigt ជារឿងអាស្រូវដំបូងបង្អស់ស្រីស្អាតដែលផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងជាពិសេសក្នុងចង្កោមអ្នកតាមដានវិស័យការប្រកួតស្រីស្អាតចក្រវាល។

យ៉ាងណាមិញ នៅថ្ងៃច័ន្ទ ទី៦ ខែមេសា ឆ្នាំ2024 ម្ចាស់មកុដ Miss Universe USA 2024 រូបបានបង្ហោះសារនិងខ្លឹមសារលាលែងពីតំណែងក្នុងនាមជា Miss USA 2023 នៅលើគរណីអុីនស្តាក្រាមរបស់នាងឱ្យដឹងថា នាងពិតជាដឹងថាករណីរបស់នាងមានការភ្ញាក់ផ្អើលខ្លាំងចំពោះអ្នកគាំទ្រជាច្រើនទូទាំងពិភពលោក ក៏ប៉ុន្តែនាងក៏មិនចង់ឱ្យការប្រកួតមានការប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់នាងដែរ។ នាងបន្តថា សុខភាពរបស់យើងគឺជាទ្រព្យសម្បត្តិរបស់យើង នាងពិតជាអរគុណហ្វេនអ្នកគាំទ្រដែលមិនបែកចិត្តពីនាង ដល់ពេលវេលាដែលត្រូវទទួលយកជំពូកថ្មីហើយ នាងរំពឹងថា អ្នកគ្រប់គ្នានឹងរង់ចាំមើលសកម្មភាពកើតឡើងបន្ទាប់ទៀត។

យ៉ាងណាមិញ ម្ចាស់មកុដរូបនេះក៏បានសង្កត់ន័យធ្ងន់ចំពោះមូលហេតុដែលនាំឱ្យនាងសម្រេចចិត្តលាលែងពីតំណែងភ្លាមៗនេះថា ការសម្រេចចិត្តចុងក្រោយនេះ គឺនាងឱ្យតម្លៃបំផុតទៅលើសុខភាពរាងកាយ និងសុខភាពផ្លូវចិត្តរបស់នាង ដែលគ្មានអ្វីពាក់ព័ន្ធជាមួយបញ្ហាស្ថាប័ននោះទេ។ ជាមួយគ្នានោះដែរ អ្នកគាំទ្រនាង Noelia Voigt ម្ចាស់តំណែង Miss USA 2023 និងជាម្ចាស់មកុដ Miss Universe USA 2024 នៅតែបង្ហាញអារម្មណ៍សោកស្ដាយជាទីបំផុតដែលរាជិនីរបស់ពួកគេចំពោះការប្រលែងដៃពីការប្រកួតដោយមិនវិលត្រឡប់ក្រោយ។

សូមរំលឹកបន្តិចថា នាង Noelia Voigt ជាបវកញ្ញាកូនកាត់ វ៉េណេស៊ុយអេឡា-អាមេរិក ដែលបានឈ្នះមកុដបវកញ្ញាសហរដ្ឋអាមេរិចដំបូងបង្អស់ Miss USA 2023 កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ ២០២៣ ហើយនាងក៏ជាបវកញ្ញាសហរដ្ឋអាមេរិចដំបូងគេងបង្អស់ដែលលាលែងពីតំណែងលឿនបំផុត ត្រឹមរយៈពេល៥​ខែប៉ុណ្ណោះនៃការកាន់តំណែង៕

Share.