សិល្បៈជាតិ៖ តារាសម្ដែង ព្រីន និងរចនា រ៉ាវ៉ាឌី បានចូលខ្លួនមកស្រាយបំភ្លឺចម្ងល់អ្នកគាំទ្រគ្រប់រូបដែលរង់ចាំទស្សនារឿងភាគដ្រាម៉ារបស់អ្នកទាំងពីរ ដោយអ្នកទាំងពីរបានប្រកាសថា នឹងមិនវិលទៅថតដ្រាម៉ាក្នុងរូបភាពបែបសាំភ្នែកដូចមុននោះទេ ប៉ុន្តែអ្នកទាំងពីរកំពុងបំពេញការងារថ្មីមួយជាមួយផលិតផល​សាប៊ីកក់សក់​ពី​ប្រទេស​បារាំង​ គ្រីអេតមី ក្នុងនាមជាទូតសុច្ឆន្ទៈ។

តារា​ល្បី​និង​មាន​ឥទ្ធិពល​មួយ​គូ​នេះ​ បាន​សន្យា​ថា​នឹង​ព្យាយាមផលិតមាតិកាល្អៗ ផ្ដល់​នូវ​ភាព​រីករាយ​ដល់​អ្នក​ទស្សនា តែ​មិនបំពុលសង្គម។ ការចាប់ដៃគ្នាយ៉ាងស្អិតរមួតជាមួយក្រុមហ៊ុនថ្មីនេះ តារាសម្ដែង ព្រីន និងរចនា រ៉ាវ៉ាឌី បានចុះហត្ថលេខាលើកិច្ចសន្យាព្រមព្រៀងរយៈពេល ១ ឆ្នាំដំបូងសិន។

គួរបញ្ជាក់ថា​ តារា​សម្ដែង​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​ពីរ​ដួង​ ទាំង​ព្រីន និង​រចនា រ៉ាវ៉ាឌី​ ទទួល​យក​ធ្វើ​ជា​ទូតសុច្ឆន្ទៈឱ្យ​ផលិតផល​ Kreatme ដោយ​សារ​តែ​សម្លឹង​ឃើញ​ពី​គុណភាព​និង​គុណ​ប្រយោជន៍ នៃ​ផលិតផល​ ព្រោះ​ជា សាប៊ូកក់សក់មានរូបមន្តធម្មជាតិពីប្រទេសបារាំង ដែលជួយបង្កើនភាពស្រស់ស្អាតពីគល់សក់ដល់ ចុងសសៃសក់ មានភាពភ្លឺរលោង មានសំណើម ជួយបំបាត់ការកកើតអង្កែ  បញ្ហាសក់សំពោង សក់បែបកចុង សសៃសក់ឆេះជាដើម ដែលធ្វើឱ្យសសៃសក់របស់លោកអ្នកស្រស់ស្អាតចាប់ពីគល់សក់ រហូតដល់ចុងសក់ និងមានក្លិនក្រអូបដូចទឹកអប់។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ត្រូវប្រើសាប៊ូកក់ និងសាប៊ូបន្ទន់សក់រាល់ពេលកក់សក់៕

Share.