ព្រះវិហារ ៖ ការ៉ាស់សាំងមួយកន្លែងត្រូវបានគ្គិភ័យឆាបឆេះ រងខូចខាតទាំងទ្រព្យសម្បត្តិ គិតជាទឹកប្រាក់អស់២២មុឺនដុល្លារ កាលពីវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ ឡុង សុីន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ រស់នៅផ្ទះកើតហេតុ ។ ការ៉ាស់សាំងដែលទទួលរងភ្លើងឆាបឆេះ ទំហំ៣១ម៉ែត្រx៣៣ម៉ែត្រ មានបើកលក់អុីវ៉ាន់ទៀតផង ត្រូវបានភ្លើងឆេះទាំងអស់។

ប្រភពបន្តទៀតថា គ្រោះអគ្គិភ័យខាងលើផ្តើមចេញពីទុស្សេចរន្តភ្លើង ឆាបឆេះសន្ធោសន្ធៅឡើង ភ្លាមៗត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿង ចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង៕

អត្ថបទ៖ តាតុងសែនជ័យ

Share.