ត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋចំនួន៤ខ្នង នៅជាប់គ្នាត្រូវបានអគ្គិភ័យឆាបឆេះរងខូចខាតអស់ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ ភ្លើងឆាបឆេះចេញពីខាងលើផ្ទះ ដោយសារទុស្សេឆ្លងអគ្គិសនី ឆាបឆេះកាន់តែខ្លាំងឡើងសន្ធោសន្ធៅ រាលទៅផ្ទះជាប់គ្នាទៀត សរុបអស់ចំនួន៤ខ្នង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យខាងលើ ឆេះផ្ទះអស់ចំនួន៤ខ្នង ៖ ទី១ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះខ្លេង ម៉ៅ ភេទប្រុសអាយុ៦៨ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx៨ម៉ែត្រ ។ ទី២ ម្ចាស់រងគ្រោះឈ្មោះ ម៉ៅ ចាន់ថេន ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះឈើប្រក់ស័ង្កសី ទំហំ៦ម៉ែត្រx៨ម៉ែត្រ ។ ទី៣ ម្ចាស់រងគ្រោះឈ្មោះ ម៉ៅ មឿន ភេទប្រុស អាយុ៤៦ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៧ម៉ែត្រx៩ម៉ែត្រ ។ ទី៤ ម្ចាស់រងគ្រោះឈ្មោះ នៅ សាំង ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះឈើប្រក់ក្បឿង ទំហំ៦ម៉ែត្រx៧ម៉ែត្រ ។

ហេតុការណ៍ខាងលើកើតឡើង ត្រូវបានកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ចំនួ ៦គ្រឿងចេញទៅអន្តរាគមន៍ ៕

អត្ថបទ៖ សាន វីឡែម

Share.