ក្រុមបាល់ទាត់ Tiffy Army FC ក្រោមការដឹកនាំរបស់លោក ភា សុភាត្ត្រា បានបញ្ចប់រដូវកាល ២០២៣-២៤ នៃលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៥ ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ១២ ស្មើ៣ និងចាញ់១២លើក មាន៣៩ពិន្ទុ។

ក្រោយចប់លីគកំពូលកម្ពុជា Tiffy Army FC ប្រកាសចែកផ្លូវជាមួយកីឡាករខ្មែរ៧នាក់ និងបរទេស១នាក់រួមមានដូចជា៖

  • អ៊ុក សំអេង
  • ផុន តៃនិញ
  • ជា ណាវីន
  • សោម សុគន្ធដារ៉ា
  • ម៉ៅ ណារិទ្ធ
  • ឃៀង ម៉េងហួរ។

ក្រៅពីនេះក្រុមបាល់ទាត់ Tiffy Army FC ក៏បានចែកផ្លូវជាមួយកីឡាករប្រេស៊ីល CAIO DOS SANTOS VICENTE ផងដែរ៕

ខណ:កីឡាករ ស ពិសិដ្ឋ ក៏បានប្រកាសចែកផ្លូវជាមួយ Tiffy Army FC ក្រោយរួមរស់ជាមួយក្លិបអស់រយ:ពេល ៩ឆ្នាំ ព្រមទាំងជួយឲ្យក្លិបឈ្នះជើងឯក Hun Sen Cup ២សម័យកាល ២០១៦ និង ២០១៩៕

Share.