ព្រៃវែង៖ រថយន្តកាមរីឆ្លាមមួយគ្រឿង អ្នកបើកបរមិនទាន់អស់ជាតិស្រវឹង បើកបរល្បឿនលឿន ជ្រុលធ្លាក់ផ្លូវក្រឡាប់លិចបាត់ក្នុងទឹកប្រឡាយ បណ្តាលឱ្យអ្នកបើកបរជាប់ក្នុងរថយន្ត ឈ្លក់ទឹកស្លាប់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅត្រង់ចំណុចលើផ្លូវខ្នងប្រឡាយខាងត្បូង ស្ពានតាប៊ិត ភូមិព្រៃទួលថ្មី ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ។

សពជនរងគ្រោះមានឈ្មោះ ធល ចាន់ធូ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិចំការចេកទី១ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ជាអ្នកបើកបររថយន្ត ម៉ាកកាមរីឆ្លាម ពណ៌បៃតងចាស់ ពាក់ស្លាកលេខត្បូងឃ្មុំ 2A-2737 ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះប្រើប្រាស់ជាតិស្រវឹង បើកបររថយន្តតាមផ្លូវខ្នងប្រឡាយ លឿនជ្រុលធ្លាក់ចុះពីផ្លូវក្រឡាប់លិចបាត់ក្នុងប្រឡាយ ជាប់អ្នកបើកបរ ចេញមិនរួច ឈ្លក់ទឹកស្លាប់ ។

ក្រោយពីកើតមានគ្រោះថ្នាក់ចរាចរណ៍ខាងលើ ផ្អើលប្រជាពលរដ្ឋ សមត្ថកិច្ច យករថយន្ត ចងអូសឡើងគោក ពិនិត្យកោសល្យវិច័យរួចប្រគល់សពជនរងគ្រោះជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.