ភ្នំពេញ÷ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លមៗ ក្រោយបាញ់តដៃជាមួយសមត្ថកិច្ចជាច្រើនគ្រាប់ ក្នុងករណីនរគបាលឡោមពទ្ធ័បង្ក្រាបករណីប្រើប្រាស់អាវុធបាញ់បោះសេរី ទៅលើប្រជាពលរដ្ឋនៅតំបន់បឹងកក់ បណ្ដាលអោយរងរបួសពីរនាក់ នាវេលាយប់រំលងអាធ្រាតនៅទឹកដីខណ្ឌដូនពេញ។

ហតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤:៣០នាទីល្ងាចព្រលប់យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បើតាមប្រភពពីសមត្ថកិច្ចដែលចូលរួមប្រតិចបត្តិការណ៍ដ៏ក្ដៅកគុកនេះបានអោយដឹងថា នៅមុនកើតហេតុសមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានចុះឡោមពទ្ធ័បង្ក្រាបជនសង្ស័យម្នាក់ ដែលប្រើប្រាស់អាវុធបាញ់បោះសេរីកណ្ដាលក្រុងភ្នំពេញ។ពេលដែលសមត្ថកិច្ចចុះទៅដល់ធ្វើការឡោមពទ្ធ័ ជនសង្ស័យបានប្រើប្រាស់អាវុធខ្លីមួយដើមម៉ាកK54 មួយដើមបាញ់មកលើកងកម្លាំងចំនួនបីគ្រាប់ រួចរត់ចូលលាក់ខ្លួនក្នុងបន្ទប់ជួល ទើបសមត្ថកិច្ចជំលៀសប្រជាពលរដ្ឋចេញពីទីតាំកន្លែងកើតហេតុ រួបានប្រើប្រាស់ជំនាញបុកចូលតែម្ដង់ ប្រភពដដែលបន្ដថាក្នុងប្រតិបត្តិការបុកចូលនេះទាំងសមត្ថកិច្ចនឹងជនសង្ស័យបានផ្ទះអាវុធជាច្រើនគ្រាប់លាន់ចូលលាចផ្ទុះ ជនសង្ស័យអស់គ្រាប់ទើបព្រមទំលាក់អាវុធលើកដៃសារភាពជាមួយកងកម្លាំង។

ចំណែកជនសង្ស័យម្នាក់ទៀតជាបក្សពួកត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅក្នុងទឹកដីខណ្ឌចំការមន។ជនសង្ស័យមានឈ្មោះ ខន ណាវ៉ា អាយុ៤០ឆ្នាំ ភេទប្រុស មុខរបរជាងកាត់សក់ បច្ចុប្បន្នស្នាក់នៅក្បែរកន្លែងកើតហេតុ។

សូមរំលឹកថាកាលពីវេលាយប់រំលងអាធ្រាតឈានចូលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ មានបុរសនារីពីរនាក់ បានជិះរថយន្ដមួយគ្រឿងមិនចាំម៉ាក ធ្វើដំណើរតាមបណ្ដោយផ្លូវទំនប់៧០ លុះធ្វើដំណើរមកដំណុចស្ដុបR3 ក៏ឈ្លោះគ្នាស្រាប់តែមានយុវជនមួយក្រុមកំពុងលេងឈូសសើច បុរសរូបនោះថានរណាសើចអញ បានមួយសន្ទោះក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក បានហុចកញ្ចប់មួយដែលគេអះអាងថាជាអាវុធ រួចបុរសរូបនោះបាញ់សំដៅទៅលើយុវជនទាំងនោះចំនួន៦គ្រាប់ បណ្ដាលអោយរងរបួសពីរនាក់។ ត្រឹមរយៈពេលមិនដល់ ២៤ម៉ោងផងត្រូវសមត្ថកិច្ចឃាត់ខ្លួនបង្ក្រាបបានតែម្ដង៕

អត្ថបទ៖ ត្រយងតូច

Share.