ភ្នំពេញ ៖ ករណីបង្កបង្កការភ្ញាក់ផ្អើលដោយដើមអំពិលមួយដើមរលំសង្កត់ទៅលើបង្គោលភ្លើងបណ្ដាលឲ្យបង្គោលភ្លើងបាក់ធ្លាក់ខ្សែរភ្លើងពេញផ្លូវ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០១និង៤៥នាទីរសៀលថ្ងៃទី ០៧ ខែឧសភាឆ្នាំ ២០២៤ ស្ថិតនៅតាមណ្ដោយផ្លូវលេខ២៤០ ក្បែរ និងមន្ទីរពេទ្យគន្ធបុប្ផា សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៏មានពីប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ បានប្រាប់អោយដឹងថា គាត់បានធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ ២៤០ ទៅធ្វើការជារៀងរាល់ថ្ងៃ ខណៈវេលាកើតហេតុ គាត់បានឆ្លងកាត់ផុតមុនបានបន្តិច ក៏ស្រាប់តែឮសម្លេងបាក់ដើមឈើ យ៉ាងខ្លាំង ភ្លាមៗនោះគាត់បានឈប់ម៉ូតូ ដើម្បីមើល នឹងបានឃើញ ដើមអំពិលមួយដើមបានរលំមកសង្កត់លើខ្សែភ្លើង បណ្តាលបាក់បង្គោលភ្លើងមួយដើម បន្ថែមទៀត មិនបានបង្កអោយមានមនុស្សរងរបួសនោះឡើយ ។

ក្រោយពេលកើតហេតុ អាជ្ញាធរមូលដ្ឋានបានចុះមកត្រួតពិនិត្យ សហការជាមួយក្រសួងសាធារណៈការ និង ដឹកជញ្ជូន បានចុះមកកាត់ដើមអំពិលចេញ បញ្ជៀសការកកស្ទះចរាចរណ៏ ហើយជួសជុលបង្គោលភ្លើងនិងតបណ្ដាញភ្លើងដើម្បីពលរដ្ឋបានប្រើប្រាស់ឡើងវិញ៕

អត្ថបទ៖ សេង សាវី

Share.