​ពានរង្វាន់លំដាប់ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤ បានរកឃើញជើងខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ ក្រោយ Borussia Dortmund ក្រុមពីអាល្លឺម៉ង់ ទម្លាក់ PSG ក្រុមពីបារាំង នៅវគ្គពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផលសុរបទាំង២ជើង ២-០ កាលពីយប់ថ្ងៃទី៧ ឈានចូលព្រឹកថ្ងៃទី៨ ខែឧសភា។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL៖
– ជើងទី១ Borussia Dortmund ១-០ PSG នៅកីឡដ្ឋាន Westfalenstadion
– ជើងទី២ PSG ០-១ Borussia Dortmund នៅកីឡដ្ឋាន Parc des Princes។

ស្របពេលយប់ថ្ងៃទី៨ ឈានចូលព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤៖
– ជើងទី១ Bayern Munich ២-២ Real Madrid នៅកីឡដ្ឋាន Allianz Arena
– ជើងទី២ Real Madrid ប៉ះ Bayern Munich នៅកីឡដ្ឋាន Santiago Bernabéu។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ UCL៖
– ថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ Borussia Dortmund ប៉ះ Real Madrid ឬ Bayern Munich វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

គួរដឹងថាពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោលគឺមានអាយុកាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់ឈ្នះបាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក៕

Share.