ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត ដឹកខ្សាច់ធុនធំ រៀបនិងបត់ចូលការដ្ឋាន ក៏បានបុកម៉ូតូមួយគ្រឿង ពេញទំហឹង បណ្ដាលឲ្យដួល ខ្ទាតអ្នកបេីកម៉ូតូចូលក្រោមកង់រថយន្ត កិនស្លាប់មួយរំពេច ការពីវេលាម៉ោង ១០និង៣៥ នាទីយប់ថ្ងៃ អង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៣៦៩ ស្ថិតក្នុងសង្កាត់ ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំេពេញ ។

សពជនរងគ្រោះឈ្មោះ សួង សុភ័ក្រ្ត ភេទប្រុស អាយុ ៥៥ឆ្នាំ មុខរបរ មន្ត្រីរាជការ មានស្រុកកំនេីត នៅ ឃុំវាលវង់ ស្រុក កំពង់សៀម ខេត្ត កំពង់ចាម ។

បេីតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់បេីករថយន្តធុនធំ ដឹកខ្សាច់ ក្បាលពណ៌ លឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-8731 ធ្វេីដំណេីរក្នុងល្បឿនលឿនល្មម ទិសដៅពីត្បូងទៅជេីង លុះមកដល់ ចំណុចកេីតហេតុខាងលេី រៀបនិងបត់ចូលទៅក្នុងការដ្ឋាន ស្រាប់តែជ្រុលចង្កូតបុកម៉ូតូមួយគ្រឿង ម៉ាក ស៊ុសសាគី វីវ៉ា   ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CI-3080 ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យដួល ខ្ទាតអ្នកបេីកម៉ូតូចូលក្រោមកង់រថយន្តទាំងមនុស្ស ទាំងម៉ូតូ ហើយត្រូវរថយន្តកិនស្លាប់មួយរំពេច។
ដោយឃើញសភាពមិនស្រួលភ្លាមៗនោះ តៃកុងរថយន្តបង្កបានបេីកទ្វារត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ក៏បានទាក់ទងទៅខាងជំនាញឱ្យចុះមកវាស់វែងយករថយន្តបង្ក និង ម៉ូតូរងគ្រោះទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ពេលក្រោយ ។ ដោយឡែកសព ជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ត្រយងតូច

Share.