ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ តំបន់ TOP4 នឹង​បន្ត​ប្រកួត​សប្តាហ៍ទី២៩ នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ ដោយមានចំនួន២គូ ម៉ោង៦:០០ល្ងាចដូចគ្នា។

កម្មវិធីប្រកួតនៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤៖

  • បឹងកេត ប៉ះ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៦:០០ល្ងាច
  • ព្រះខ័នរាជស្វាយរៀង ប៉ះ វិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៦:០០ល្ងាច

គួរដឹងថាការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែ​ឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ស្រប​ពេល​ដែល​ម្ចាស់​ជើងឯក​នៅ​លីគ​កំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ ក៏បាន​រកឃើញហើយ​ដែរ គឺព្រះ​ខ័នរាជ​ស្វាយរៀង៕

Share.