កណ្តាល ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ជើងស្តាំ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ គ្រាដែលកំពុងជិះម៉ូតូធ្វើដំណើរតាមដងផ្លូវត្រូវបានរថយន្តធុនធំបើកកៀរបណ្តាលឱ្យដួល កាលពីវេលាម៉ោង៥និង៥០នាទីព្រឹក ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ក្នុងភូមិក្រាំងគាំ ឃុំត្បែងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ នាក់ ឌឿន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត របួសបាក់ជើងស្តាំ ។

តាមនគរបាលបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ធ្វើដំណើរពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តធុនធំមួយគ្រឿងបើកលឿនពីត្បូងទៅជើង ជ្រុលកៀរម៉ូតូជនរងគ្រោះ បណ្តាលឱ្យដួលបោករងរបួសធ្ងន់ ហើយរថយន្តបង្កបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកគងពិសី ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នើសុំពីក្រុមគ្រួសារ ចំណែកម៉ូតូត្រូវបាននគរបាលយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.