ឆ្លងកាត់​ការប្រកួត​ដ៏​ស្វិត​ស្វាញ អស់​រយ:​ពេល ៥សប្ដាហ៍​រួច​មក​ក៏​បាន​រក​ឃើញ​ករុម​ខ្លាំង​ចំនួន ៦​ដែល​នឹង​ត្រូវ​ប្រជែង​គ្នា​នៅ​ក្នុង​វគ្គ Playoff នៃការប្រកួតកីឡាអេឡិចត្រូនិកលំដាប់កំពូល​ក្នុង​ប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang។

​សម្រាប់​ការ​ប្រកួត​នៅ​វគ្គ Playoff នឹង​ប្រព្រឹត្តិឡើងនៅក្នុងទីតាំងថ្មីនៅ សាលសន្និបាត ភីអេច​ហ្គ្រេន​ហល (យូរ៉ូ 1 ) PENG HOUTH GRAND HALL ចាប់​ពីថ្ងៃទី១៦ ដល់១៩ ខែឧសភា ឆ្នាំ២០២៤។

ក្រុម​ខ្លាំង ចំនួន ៦ដែល​នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅវគ្គ Playoff មាន​ដូច​ខាង​ក្រោម៖

តារាង​ចំណាត់​ថ្នាក់ បញ្ចប់​វគ្គ​សន្សុំ​ពិន្ទុ ទាំង ៥សប្ដាហ៍៖

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport។

សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕

Share.