ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក toyotaprius មួយគ្រឿងខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យបាក់ចំនួនពីរកង់ចំណែករថយន្តបង្កខូចខាតមួយកំណាត់មុខយ៉ាងដំណំ។ សំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះង្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងនៅវេលាម៉ោង១:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី០៨ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅលើផ្លូវ២១៧សង្កាត់វាលវង្ស ខណ្ឌ៧មករា។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តម៉ាក toyota prius ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2BG-0033បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿនខណៈពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏បានរេចង្កូររថយន្តទៅបុកនិងរបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្ដាលឲ្យបាក់ចំនួនពីរកង់ខ្ទាតចេញពីកន្លែងដើមរងការខូចខាត។ចំណែករថយន្តបង្កវិញរងការខូចខាតមួយកំណត់មុខនិងបែកពោងសុវត្ថភាពទៅមុខលែងរួចខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ហើយអ្នកបើករថយន្តក៏បានគេចពីកន្លែងកើតហេតុបាត់ស្រមោលតែម្ដង

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចក៏ទាក់ទងទៅខាងជំនាញចរាចរណ៍ក្រុងបន្តដើម្បីចុះមកវាស់វែងធ្វើកំណត់ហេតុស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាត្រីភ្នំពេញរង់ចាំភាគីម្ចាស់យន្តចូលខ្លួនធ្វើការដោះស្រាយនីពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.