https://www.youtube.com/watch?v=jlqHtSe_4b8

សារព័ត៌មាន​ត្រយង ​ផ្សាយ​ផ្ទាល់​​ពី​ដំណឹង​ចម្រុះ​​​ជា​ច្រើន​​ក្នុង​កម្មវិធី​«ត្រយង Top News» នៅ​ព្រឹក​​ថ្ងៃសុក្រ​ទី​២៧ ខែសីហា ឆ្នាំ​២០២១ ដែល​ចាប់​ផ្សាយ​ពី​ម៉ោង​៨ដល់៩​ព្រឹក ដែល​មាន​ផ្សាយ​នៅ​លើ​ហ្វេសប៊ុក យូធូ និង​លើ​គេហទំព័រ​របស់​សារព័ត៌មាន​ត្រយង www.troryorng.com។

ខាង​ក្រោម​ជា​មាតិការ​សំខាន់ៗ​នៅ​ក្នុង​កម្មវិធី​​«ត្រយង Top News»៖
-រកឃើញអាជីវករ ក្នុងផ្សារធំថ្មី និងពលរដ្ឋនៅក្បែរផ្សារ ៣នាក់វិជ្ជមានកូវីដ១៩ក្នុងចំណោម អ្នកធ្វើតេស្តជិត៤០០នាក់!
-អាកុលក្លែងក្លាយជាង៧០តោនត្រូវបានសមត្ថកិច្ចកម្ទេចចោល
-ម្តាយមិននៅ ជនសង្ស័យចាប់កូនប្រុសអាយុ១២ឆ្នាំ ចាក់សម្លាប់ ប្លន់​គ្រឿង​អលង្ការ​និង​ប្រាក់​ មួយ​ចំនួន
-រថយន្ដពន្លត់អគ្គិភ័យសេរីទំនើប២គ្រឿង ប្រគល់ជូនអង្គភាពជំនាញ
-ពិតជាថ្លើមធំ! បុគ្គលម្នាក់និងបក្ខពួកយកឈ្មោះអាវុធហត្ថមកប្រើ ទម្លាក់​គ្រឿង​ញៀន​មក​លើ​ប្ដី​ប្រពន្ធ​២​នាក់ ដោយ​បង្ខំយកលុយមករំដោះខ្លួន
-បង្រ្កាបករណីគ្រឿងញៀនឃាត់ខ្លួនជនជាតិចិន​ វៀតណាម និង​ខ្មែរ​ចំនួន​08​នាក់ នៅ​ក្រុង​ប៉ោយប៉ែត
-កំពុងតែឆ្ងាញ់មាត់ អាជ្ញាធរចុះទៅអ្នកផឹករត់ចែកជើងគ្នា ឃាត់បានអ្នកលក់៤នាក់
-ស្ត្រីម្នាក់តោងរោងដែកឆ្លងចរន្តអគ្គិសនីឆក់ស្លាប់នៅផ្សារព្រៃទា សង្កាត់កាកាបទី២!
-គូដណ្តឹងឈាមរាវ១គូរៀបគម្រោងចាប់ជំរិតក្មេងស្រីអាយុ១១ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានម្នាក់!
-ម៉ូតូកង់បីបើកបុកជាមួយម៉ូតូហុងដាសេ១២៥ ធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយនៅ សង្កាត់​ចោមចៅ​៣!
-គម្រោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សុវត្ថិភាពទេសន្តរប្រវេសន៍ រយៈពេល៥ឆ្នាំ ចាប់​ផ្តើម​អនុវត្ត​ជាផ្លូវការ!
-យ៉ាងតិច១០នាក់ ស្លាប់ ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាហ្វហ្គានីស្ថាន

Telegram-Troryorng
Share.