ភ្នំពេញ÷ រថយន្តHILUX VIGOបើកបរលឿនខ្វះការប្រុងប្រយ័ត្នដល់ផ្លូវកែងបួងចង្កូតមិនទាន់រ៉េចង្កូតជ្រុលទៅបុកបង្គោលភ្លើង បាក់អស់មួយដើម កៀបជាប់រថយន្តទៅមុខលែងរួចកាលពីវេលាម៉ោង១០នឹង២០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងផ្លូវអភិវឌ្ឍបឹងកក់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញរហូតដល់១១ព្រឹកថ្ងទី០៨ ខែឧសភា ឆ្នាំ២០២៤ទៅហើយនៅមិនទាន់យកចេញទៀត។

យោងតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក Hilux Vigo ពណ៌ត្រេអីពាក់ស្លាកលេខខេមរៈភូមិន្ទ01 2-3987 តាមបណ្តោយផ្លូវ159 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ផ្លូវកែងបួងចង្កូតមកឆ្វេងជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវដែកបាក់អស់មួយដើម ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ បន្ទាប់មកអ្នកបើកបរចុះដោះស្លាកលេខមុខក្រោយចេញទុករថយន្តនៅកន្លែងកើតហេតុ។

បច្ចុប្បន្នរថយន្តនៅកន្លែងកើតហេតុ រងចាំសមត្ថកិច្ចជំនាញចុះវាស់វែងយកទៅរក្សាទុករងចាំដោះស្រាយនៅពេលក្រោយ។ ចំណែកអ្នកបើកបររថយន្តបង្កសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្រះចកដើម្បីសួរនាំ៕

អត្ថបទ៖ សេង សាវី

Share.