ភ្នំពេញ ៖ រថយន្តLexus RX300 បើកបរល្បឿនលឿបវ៉ាជែងរថយន្តខាងមុខពីខាងស្តាំ ជ្រុលទៅបុកពីក្រោយម៉ូតូកង់បី ប្លោងខ្ទាតចូលព្រៃ រងរបួសអ្នកបើកម៉ូតូកង់បី រថយន្តបើករត់បាត់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ស្ថុតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ មានរថយន្តLexus RX300 ពណ៌ស្ករមួយគ្រឿង បើកបរល្បឿនលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តធុនធំពីខាងស្តាំដៃ ស្រាប់តែជ្រុលទៅបុកពីក្រោយ ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JR-5374 កំពុងបើក ចិញ្ចើមផ្លូវ ពីត្បូងទៅជើងស្របទិសគ្នា បណ្តាលឱ្យផ្លោងខ្ទាតម៉ូតូកង់បី ចូលព្រៃ រងខូចខាត របួសស្រាលអ្នកបើកបរ រថយន្តបង្កបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុ នគរបាលចុះទៅអន្តរាគមន៍ រថយន្តបង្កបើកគេចបាត់ ជនរងគ្រោះសុំយកម៉ូតូកង់បីទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុងសែនជ័យ

Share.