សិល្បៈជាតិ៖ វណ្ណកម្មភាពយន្ត ៣ ប្រចាំឆ្នាំ ២០២៤ ដែលផលិតកម្ម LD បានយកមកចាក់បញ្ចាំងក្នុងរោងភាពយន្ត រឿងថ្មីនេះមានចំណងជើងថា «ខ្មោចគ្រូកំណើត» ធ្វើឱ្យអ្នកទស្សនាថ្ងៃសម្ពោធចាក់បញ្ចាំងដំបូងជាផ្លូវការ នាំគ្នាស្រែកឡើងផ្អើលរោងតាំងពីដើមរហូតដល់ចប់រឿង ហើយអ្នកខ្លះទៀតនិយាយឱ្យពិន្ទុ ១០/១០ បន្ទាប់ពីដើរចេញពីរោងភាពយន្តភ្លាមៗ។

ភាពយន្ត «ខ្មោចគ្រូកំណើត» ត្រូវបានដឹកនាំរឿងដោយលោក ឌៀប សិលា ជា director ឆ្នើមមួយរូបទៅលើភាពយន្តបែបភ័យរន្ធត់ ដែលកន្លងមកធ្លាប់បង្ហាញស្នាដៃតាមរយៈរឿង «សាកសព ៧ ថ្ងៃ» និងជាជំនួយការអ្នកដឹកនាំរឿងផ្ទាល់ភាពយន្ត «បណ្ដាសានាងរាត្រី»។ ទាំងឈុតឆាកភ័យបុកពោះលួសព្រលឹង ទាំងឈុតឆាកស៊ីអារម្មណ៍អូសក្រឡាឱ្យផ្ទុះសំណើច និងឈុតឆាកមនោសញ្ចេតគ្រួសារ ត្រូវបានអ្នកដឹកនាំរឿងសម្រិតសម្រាំងនាំយកបញ្ចូលក្នុងមួយខ្សែភាពយន្តនេះបានល្អខ្លាំង។

ដោយឡែកភាពយន្ត «ខ្មោចគ្រូកំណើត» មានការចូលរួមសម្ដែងពីតារាយុវវ័យល្បីៗជាច្រើនដួងដូចជា កញ្ញា ខន់ សូរិយា លោក តុងលី លោក សេង ផានិត កញ្ញា មាស នីងនីង លោក ពុទ្ធិឫទ្ធិ និងតារាសម្ដែងកិត្តយសជាច្រើនដួងទៀត រួមគ្នាមកបង្កភាពសប្បាយ និងធ្វើឱ្យអ្នកទស្សនាភ័យបុកពោះមិនហ៊ានងើបចេញពីកៅអីក្នុងរោងភាពយន្ត។

សូមជម្រាបថា ភាពយន្តរន្ធត់ «ខ្មោចគ្រូកំណើត» នឹងមានលក់សំបុត្រនៃការចាក់បញ្ចាំងឱ្យទស្សនាចាប់ពីថ្ងៃទី ៩ ឧសភា តទៅគ្រប់រោងភាពយន្ត។ បើមិនបានទៅមើលប្រយ័ត្នស្ដាយក្រោយ កុំឱ្យភាពយន្តល្អមើលមួយនេះរំលងពីខ្សែចក្ខុអ្នកឱ្យសោះ។

Share.