សិល្បៈជាតិ៖ ពីលោក ប្រាក់ សំណាង ផលិតករ និងអ្នកផ្ដើមគំនិតរៀបចំកម្មវិធីព្រឹត្តិការណ៍ «​រួម​គ្នា​បង្កើត​ពន្លឺ​ថ្មី​សម្រាប់​ជីវិត​របស់​ ឆលី » ឱ្យដឹងថា ក្មេងប្រុស ឆលី វ័យ ៤ ឆ្នាំម្នាក់ កំពុងតស៊ូនឹងជំងឺមហារីកដុំសាច់ក្នុងខួរក្បាល កម្រិតធ្ងន់ធ្ងរ ដែលកំពុងត្រូវការជំនួយសម្រាប់ការព្យាបាលជាច្រើនដំណាក់កាលពីបងប្អូនមហាជន។

ឆលី ត្រូវជាកូនប្រុសបង្កើតរបស់សិល្បករគំនូរ ព្រហ្ម ពន្លឺ ដែលមានមូលដ្ឋាននៅខេត្តសៀមរាប។ ក្រុមគ្រួសាររបស់ឆលី កំពុងពុះពារគ្រប់យ៉ាង ធ្វើយ៉ាងណាឱ្យកូនជាទីស្រឡាញ់របស់ខ្លួន គេចផុតពីជម្ងឺដ៏កាចសាហាវមួយនេះ ដែលវាក៏បានកំពុងធ្វើបាបកុមារដទៃទៀតលើសកលលោកផងដែរ។

ព្រឹត្តិការណ៍ដេញថ្លៃសិល្បៈគំនូរ និងការដើរបង្ហាញម៉ូតមួយនេះ ត្រូវបានរៀបចំឡើងដើម្បីរៃអង្គាសមូលនិធិសប្បុសធម៌ជួយសង្រ្គោះជីវិតឆលី តាមរយៈកម្មវិធីលក់វត្ថុសិល្ប: សម្លៀកបំពាក់ និងការលក់សំបុត្រ។

កម្មវិធីសប្បុរធម៌នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ឧសភា ឆ្នាំ២០២៤ នៅហ្វេកធឺរីភ្នំពេញ ចាប់ពីម៉ោង ៥ ល្ងាចតទៅ។ ការចូលរួមរបស់លោកអ្នក គឺជាកម្លាំងចិត្តដ៏ធំចំពោះក្រុមគ្រួសាររបស់ក្មេងតូចឆលី។
តម្លៃសំបុត្រ៖
VIP Ticket: ៦០០០០៛
Special Ticket: ៣២០០០៛
Regular Ticket: ២០០០០៛
ទំនាក់ទំនងទិញសំបុត្រ៖ 087 993 398 /០10 448 926 (ចំនួនមានកំណត់)
ផ្តួចផ្តើមរៀបចំឡើងដោយ៖ Samnang OG និង Ponleu Prom

Share.