ព្រះខ័នរាជស្វាយរៀង បាន​យក​ជ័យជម្នះលើកក្រុម បឹងកេត ខណ:ព្រះខ័នរាជស្វាយរៀង យក​ឈ្នះវិសាខា ដោយ​គ្រាប់​បាល់ស៊ុត​បញ្ចូល​ទីគ្នា​សរុប ១១គ្រាប់ នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ តំបន់ TOP4 សម្រាប់សប្តាហ៍ទី២៩ នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។

កម្មវិធីប្រកួតនៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤៖

  • បឹងកេត ០-៥ ភ្នំពេញក្រោន នៅពហុកីឡដ្ឋានជាតិ
  • ព្រះខ័នរាជស្វាយរៀង ៥-១ វិសាខា នៅកីឡដ្ឋានខេត្តស្វាយរៀង

គួរដឹងថាការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែ​ឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ស្រប​ពេល​ដែល​ម្ចាស់​ជើងឯក​នៅ​លីគ​កំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ ក៏បាន​រកឃើញហើយ​ដែរ គឺព្រះ​ខ័នរាជ​ស្វាយរៀង៕

Share.