នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នេះនឹងមានកម្មវិធីចាប់ឆ្នោត សម្រាប់ការប្រកួត AFF Asean Club Championship (ACC) Shopee Cup 2024/25 វគ្គជម្រុះ វេលាម៉ោង ១១:០០ព្រឹក នៅប្រទេសវៀតណាម ដែលព្រះខ័នរាជស្វាយរៀង ម្ចាស់ជើងឯកលីគកំពូលកម្ពុជា គឺជាក្រុមតំណាងឲ្យកម្ពុជា ចូលរួមប្រកួតប្រជែង។

ស្របពេលក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz អាចនឹងត្រូវជួប Shan United របស់មីយ៉ាន់ម៉ា, Young Elephant របស់ឡាវ និង Kasuka FC ប្រ៊ុយណេ ដោយត្រូវប្រកួតជុំដំបូង ២ប្រកួតក្នុងដី-ក្រៅដី ដើម្បីរកអ្នកឈ្នះ ២ក្រុមឡើងទៅវគ្គចែកពូល។

ក្រៅពីចូលរួមប្រកួតជើងឯកក្លិបអាស៊ាន (ASEAN Club Championship) Shopee Cup 2024/25 ព្រះខ័នរាជស្វាយរៀង ក៏ត្រូវចូលរួមពានរង្វាន់អាស៊ីលំដាប់ទី៣ AFC Challenge League រដូវកាលក្រោយផងដែរ៕

Share.