ក្រុម​ស្ដេចស Real Madrid ​មកពី​អេស្ប៉ាញ នឹង​ត្រូវ​ជួប​ក្រុម Borussia Dortmund ពី​អាល្លឺម៉ង់ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ពានរង្វាន់​លំដាប់​ទី១ ប្រចាំទ្វីបអឺរ៉ុប UEFA Champions League រដូវកាល​ ២០២៣-២៤។​

សម្រាប់​លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL៖

  • ថ្ងៃទី១ ឧសភា៖ ជើងទី១ Borussia Dortmund ១-០ PSG នៅកីឡដ្ឋាន Westfalenstadion
  • ថ្ងៃទី២ ឧសភា៖ ជើងទី១ Bayern Munich ២-២ Real Madrid នៅកីឡដ្ឋាន Allianz Arena
  • ថ្ងៃទី៨ ឧសភា៖ ជើងទី២ PSG ០-១ Borussia Dortmund នៅកីឡដ្ឋាន Parc des Princes (សរុប​ទាំង​២ជើង ២-០)
  • ថ្ងៃទី៩ ឧសភា៖ ជើងទី២ Real Madrid ២-១ Bayern Munich នៅកីឡដ្ឋាន Santiago Bernabéu (សរុបទាំង២ជើង ៤-៣)

ក្រុម​ស្ដេចស បាន​ឡើង​មក​កាន់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្រោយ​ទម្លាក់ Bayern Munich ក្រុម​មក​ពី​អាល្លឺម៉ង់ ខណ: Borussia Dortmund ទម្លាក់ PSG ក្រុមពីបារាំង នៅវគ្គពាក់កណ្តាលវគ្គផ្តាច់ព្រ័ត្រ។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រាត្រីថ្ងៃទី១ ឈានចូលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ Borussia Dortmund ប៉ះ Real Madrid វេលាម៉ោង ២:០០រំលងអធ្រាត្រ នៅកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស។

ប្រវត្តិជួបគ្នា ៦លើកចុងក្រោយរបស់​ក្រុម​ទាំង២ មាន៖

  • ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤៖ Real Madrid ៣-០ Borussia Dortmund
  • ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤៖ Borussia Dortmund ២-០ Real Madrid
  • ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦៖ Borussia Dortmund ២-២ Real Madrid
  • ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦៖ Real Madrid ២-២ Borussia Dortmund
  • ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧៖ Borussia Dortmund ១-៣Real Madrid
  • ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧៖ Real Madrid ៣-២ Borussia Dortmund

គួរដឹងថា ពានរង្វាន់ UEFA Champion League បង្កើតឡើងដំបូងនៅឆ្នាំ ១៩៥៥ ពោល​គឺមាន​អាយុ​កាល ៦៨ឆ្នាំ ដោយ Real Madrid ឈ្នះពាននេះច្រើនជាងគេសរុប ១៤ដង ខណ: AC Milan ធ្លាប់​ឈ្នះ​បាន ៧ដង រីឯ Liverpool និង Bayern Munich ឈ្នះបាន៦លើក ខណោ: Borussia Dortmund ឈ្នះបាន១លើក នៅឆ្នាំ១៩៩៧៕

Share.