សិល្បៈជាតិ៖ ក្រុម​កីឡាករ​ បាល់ទាត់​ ៤ក្រុម ​តំណាងសម្តេចតេជោ ហ៊ុន សែន បានចុះយកថវិកាសរុប​ចំនួន​៣០ម៉ឺន​ ជូនដល់មន្ទីរពេទ្យព្យាបាលកុមារបេះដូងជប៉ុន ​ជា​លើក​ទីពីរ​ បន្ទាប់ពី​លើក​ទីមួយ​ បាននាំយកថវិកា​ចំនួន​ ៥០ ម៉ឺនដុល្លារជូនទៅដល់មន្ទីរពេទ្យកុមារអង្គររួច។ ​

លោក​ ​ខេម ​មេ​ក្រុម​​កីឡាបាល់ទាត់ Cambodia Football Super Stars បាន​ចែក​រំលែកនៅ​លើ​បណ្ដាញ​ទំនាក់ទំនងសង្គម​​របស់​ខ្លួន​ថា «ទឹកប្រាក់ (30ម៉ឺនដុល្លារ) របស់សប្បុរសជនតាមរយៈសម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជូន (មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន) តាមរយៈការប្រកួតបាល់ទាត់សប្បុរសធម៌ទាំងបួនក្រុមក្រោមមូលបទ «រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀនកាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិក ចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា»។  

គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ តារាកម្ពុជា (Cambodia football super stars ) , ក្រុមបាល់ទាត់សហព័ន្ធកីឡាគុនខ្មែរ , ក្រុមបាល់ទាត់ S&E All Star និងក្រុមបាល់ទាត់អ្នកបង្កើតមាតិកាសង្គម (Vlogger All Star ) បានប្រកួតបាល់ទាត់សប្បុរសធម៌ ក្រោមមូលបទ រួមគ្នាដើម្បីមនុស្សធម៌ និង ប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី 1 ខែឧសភាឆ្នាំ 2024 ពហុកីឡដ្ឋានជាតិអូឡាំពិកចូលរួមធ្វើការងារសប្បុរសធម៌ដើម្បីស្នាមញញឹមកុមារកម្ពុជា គឺរកបានថវិការពីសប្បុរសជនប្រមាណ ជិត 5 លានដុល្លារ ។

លោក ខេម ព្រមទាំងក្រុមកីឡាបាល់ទាត់ទាំងអស់ បានថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានចូលរួមជួយឧបត្តម្ភក្នុងព្រឹត្តិការណ៍បាល់ទាត់នេះឱ្យទទួលបានជោគជ័យគ្រប់ភារៈកិច្ច។ ប្រកួតបាល់ទាត់សប្បុរសធម៌នេះផងដែរគឺទទួលបានការផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន។  

លោក ខេម បានបន្តទៀតថា លោកនិងក្រុមរបស់ខ្លួន នឹងព្យាយាមរកព្រឹត្តការណ៍ល្អៗជាច្រើនទៀតដើម្បីជួយស្វែងរកថវិការជួយដល់មន្ទីរពេទ្យដែលខ្វះខាត និងជួបបញ្ហាប្រឈម ។ បន្ទាប់ពីឃើញរូបភាព និងសកម្មភាពរបស់ក្រុមបាល់ទាត់ទាំង ៤ ដែលបាននាំយកថវិការទៅជូនដល់មន្ទីរពេទ្យនានា បានធ្វើឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា៕

Share.