សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាន​ប្រកាស​ពី​ការ​ចូល​រួម​របស់ និងកីឡាករទោចក្រយាន​កម្ពុជា​ ដែល​នឹង​ចូល​រួម​ប្រកួត​ប្រជែង​នៅ​ក្នុង​ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ OCBC Cycle 2024 South East Asia Speedway Championship។​

ក្នុងនោះ​ក្រុមប្រតិភូគ្រូបង្វឹក និងកីឡាករទោចក្រយានកម្ពុជាចំនួន០៦រូប នឹង​ប្រកួតពានរង្វាន់ OCBC Cycle 2024 South East Asia Speedway Championship ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០២៤ នៅប្រទេសសិង្ហបុរី ។

ប្រតិភូគ្រូបង្វឹក និងកីឡាករទោចក្រយានកម្ពុជាចំនួន ៦រូប រួម​មាន៖

១. គ្រូបង្វឹក យឿន ភីយុទ្ធ
២. កីឡាករ សាន ណាម៉ាវ
៣. កីឡាករ យ៉ារ៉ែន បូរ៉ាជាតិ
៤. កីឡាករ ស្ព័រីយ៉េ ដាវីត
៥. កីឡាករ សាំង សីហា
៦. កីឡាករ ឆុន ភារម្យ

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់ OCBC Cycle 2024 South East Asia Speedway Championship ត្រូវ​បាន​រៀបចំឡើង​បន្ទាប់​ពី​មាន​ការ​ខកខាន​អស់​រយ:​ពេល ៤ឆ្នាំចាប់​ពី​ឆ្នាំ២០២០មក។ ការប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​ព្រឹត្តិការណ៍ អត្តពលិក​របស់​ជាក្រុមដែល​ឈ្នះ​ជើងឯក ខណ:នៅ​ឆ្នាំ២០២៤នេះ មាន​ការចូល​រួម​ពី​បណ្ដាល​ប្រទេស​ចំនួន ៩​​ផង​ដែរ៕

Share.