នៅរសៀលថ្ងៃទី៩ ទីឧសភា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីចាប់ឆ្នោតនៅប្រទេសម៉ាឡេស៊ី សម្រាប់ការប្រកួតវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027 ឃើញថាក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែលមាន FIFA ranking ចំណាត់ថ្នាក់លេខ១៧៩ នឹង​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិស្រីលង្កា FIFA ranking ចំណាត់ថ្នាក់លេខ២០៤ ពិភពលោក។

ការប្រកួតនេះនឹងធ្វើឡើង២ជើង៖

  • ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ប៉ះកម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
  • ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។

ជា​មួយ​គ្នា​នេះក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី ប៉ះទីម័រ​ខាង​កើត ខណៈម៉ាកាវ ប៉ះប្រ៊ុយណេ។ ក្រុមចំនួន​៣​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.