បើទោះបីជានៅ​សល់​មួយប្រកួតទៀតនៅ​ក្នុង​ដៃ​សម្រាប់​ក្រុម​ស្ថិត​នៅ​តំបន់ Top4 ក៏​ដោយ​ប៉ុន្តែ​បើ​យើង​មើល​ទៅ​លើ​គម្លាត​ពិន្ទុ របស់​ក្រុ​ទាំង៤ ឃើញ​ថា​ដាច់​ឆ្ងាយ​ពី​គ្នា។

ក្នុង​នោះសម្រាប់​ពិន្ទុ​ក្រុម​ស្ថិត​នៅ​ក្នុង​តំបន់ Top 4មាន៖ ព្រះខ័នរាជស្វាយរៀង មាន ៧៥ពិន្ទុ ភ្នំពេញក្រោន មាន ៦៧ពិន្ទុ វិសាខា មាន ៤៧ពិន្ទុ និងបឹងកេត មាន ៤១ពិន្ទុ ខណ:​នៅ​សល់​តែ​មយយ​ប្រកួត​ទៀត​ប៉ុណ្ណោះ នៅ​លីគកំពូល​កម្ពុជា។

ដូច​នេះ​យើង​អាច​និយាយ​បាន​ថា សម្រាប់​ចំណាត់​ថ្នាក់​របស់​ក្រុម​ដែល​បាន​ប្រកួត​ប្រជែង​នៅ​លីគ​កំពូល​កម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ បាន​កំណត់​ឃើញ​ហើយ​ ដែល​មាន​ដូច​ទៅ៖

១. ព្រះខ័រាជស្វាយរៀង

២.ភ្នំពេញក្រោន

៣.វិសាខា

៤.បឹងកេត

៥.កងយោធពលខេមរភូមិន្ទ

៦.អាយ អេស អាយ ដង្កោសែនជ័យ

៧.ណាហ្គាវើលដ៍

៨.ព្រៃវែង

៩.គិរីវង់​សុខ​សែន​ជ័យ

១០.អង្គរថាយហ្គឺរ

ដោយឡែក​សម្រាប់​កម្មវិធីប្រកួតចុងក្រោយ របស់​ក្រុម​ស្ថិត​ក្នុង​តំបន់ Top4 នៅ​ថ្ងៃទី១២ ឧសភា មាន៖

  • ភ្នំពេញក្រោន ប៉ះ ព្រះខ័យរាជស្វាយរៀង នៅកីឡដ្ឋាន ស្មាតអអេសអិន វេលាម៉ោង ៦:០០នាទីល្ងាច
  • វិសាខា ប៉ះ បឹងកេត នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើឯក នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅ នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)។

គួរដឹងថាការប្រកួត Top4 គឺលេងតែ១ជុំប៉ុណ្ណោះ មានរយ:ពេល៨ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៤ ខែ​ឧសភា ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤។ ស្រប​ពេល​ដែល​ម្ចាស់​ជើងឯក​នៅ​លីគ​កំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ ក៏បាន​រកឃើញហើយ​ដែរ គឺព្រះ​ខ័នរាជ​ស្វាយរៀង៕

Share.