ភ្នំពេញ៖ ក្រសួងព័ត៌មាន សម្រេចលុបអាជ្ញាប័ណ្ណ អង្គភាពសារព័ត៌មានចំនួនពីរ គេហទំព័រ គ្រុឌ០១ និងសារព័ត៌មាន ខេភី សូសលញូស៍ ក្រោយពីម្ចាស់អង្គភាព ប្រព្រឹត្តកំហុសខាងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានយ៉ាងធ្ងន់ធ្ងរ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន​ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះ។

គួររំលឹកដែលថា កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១២:១០នាទី នៅចំណុចចម្ការស្វាយ ចុះពីផ្លូវបេតុងចម្ងាយប្រហែល ៧០០ម៉ែត្រ ស្ថិតនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល មានករណីលួចបើកលេងល្បែងស៊ីសងខុសច្បាប់ បញ្ជល់មាន់ មួយកន្លែង ដោយមានការប្រើហិង្សាដាក់គ្នា រវាងក្រុមអ្នកលេងជល់មាន់មានគ្នាប្រហែល ៤០នាក់ និងអ្នកសារព័ត៌មានមួយក្រុម ដែលមានគ្នាប្រហែល១០នាក់ ជិះរថយន្តចំនួន០៣គ្រឿង។

ដោយសារក្រុមអ្នកយកព័ត៌មានទាំងនោះបានមកទារប្រាក់ក្នុងឡាន០១គ្រឿង ចំនួន ៥០ម៉ឺនរៀល ប៉ុន្ដែខាងអ្នកបើកលេង ឱ្យចំនួន២០ម៉ឺនរៀល ក្នុង០១ឡាន។ ភ្លាមនោះឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡា ដោយបាននិយាយថា ខ្លួនជាចាងហ្វាងប៉ុណ្ណឹងដែរ យក២០ម៉ឺនរៀលទៅធ្វើអី ទាល់តែ ០១ឡាន ៥០ម៉ឺនរៀល បានអញយក។ បន្ទាប់មកក្រុមអ្នកកាសែតបានចាប់យកទូរសព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការមើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយការដេញវាយគ្នាតែម្ដង ។

តាមប្រព័ត៌មានបានឱ្យដឹងទៀតថា ក្រុមអ្នកសារព័ត៌មានមួយក្រុមដែលដឹកនាំចុះទៅដោយឈ្មោះ ជាវ គឹមលាង គេហទំព័រគ្រុឌ ០១ ( Krud 01 NEWS) មានស្នាក់ការនៅភ្នំពេញ បានស្រែកសួរអ្នកលេងល្បែងជល់មាន់ថា អ្នកណាជាអ្នក ដោះស្រាយរឿងលុយ ពេលនោះ មានបុរស ម្នាក់បានទៅជួបថាឱ្យលុយ ចំនួន២០ម៉ឺនរៀល ក្នុងមួយឡាន តែឈ្មោះ ជាវ គីមលាង មិនព្រមយក ក៏បានស្រែកឡូឡាថា អញចាងហ្វាងប៉ុណ្ណឹងដែរ យក២០ម៉ឺនរៀលទៅធ្វើអី ទាល់តែ ០១ឡាន ៥០ម៉ឺនរៀល បានអញយក។  បន្ទាប់មកក្រុមអ្នកកាសែតបានដកទូរសព្ទមកធ្វើការថតឡាយ ស្រែកថាលោកស្នងការមើលផង មានកន្លែងបើកលេងជល់មាន់នៅស្រុកល្វាឯម ហើយការដេញវាយគ្នាតែម្ដង ។

ជុំវិញករណីខាងលើ កម្លាំងសម្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ ទី១ឈ្មោះ យូ ពៅ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្ដាល ។(អ្នកបើកទីតាំង)។ ទី២.ឈ្មោះ ទី ភារម្យ ហៅពេទ្យ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកឈ្មោះ ឃុំព្រែកតាសរ ស្រុកពោធិ៍រៀង ខេត្ដព្រៃវែង កំពុងគេចខ្លួន។ ព្រមទាំងដកហូតវត្ថុតាង ម៉ូតូសណ្តោងរ៉ឺម៉ក ០១គ្រឿង ,កៅអីជ័រចំនួន០៤ , បង្គោលដែក ចំនួន០៦ដើម , តង់កៅស៊ូ ០១ដុំ, ខ្សែនីឡុង ០១ដុំ , កន្ត្រកសម្រាប់ដាក់មាន់ចំនួន ០៣ , ទូរសព្ទ ០១គ្រឿង ម៉ាក OPPO ពណ៌ខៀវ។ ជុំវិញករណីខាងលើនេះ កម្លាំងជំនាញស្រាវជ្រាវ កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ សង្គម

Share.