ព្យុះដ៏ខ្លាំងបានបោកបក់កាត់ភាគកណ្តាល និងភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារ និងថ្ងៃពុធ ដោយបង្ករឱ្យមានព្យុះកំបុតត្បូង និងបណ្ដាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង ដែលបានសម្លាប់មនុស្ស ២នាក់នៅរដ្ឋ Tennessee និងម្នាក់ទៀតនៅរដ្ឋ North Carolina ។

ព្យុះ​ដែល​បក់​កាត់​ភាគ​ឦសាន​រដ្ឋ Tennessee បាន​នាំ​មក​នូវ​ខ្យល់​បក់​ខ្លាំង​ដែល​បាន​បំផ្លាញ​បង្គោលភ្លើង និង​ដើមឈើ។

កាលពីរសៀលថ្ងៃពុធ (ម៉ោងក្នុងស្រុក) គ្រោះអាសន្នខ្យល់ព្យុះកំបុតត្បូង ដែលជាកម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់សេវាអាកាសធាតុជាតិ ត្រូវបានចេញការព្រមានសម្រាប់តំបន់ភាគខាងត្បូងនៃទីក្រុង Nashville រួមទាំងទីប្រជុំជន Spring Hill, Chapel Hill និង Eagleville។

សេវាអាកាសធាតុជាតិ ធ្លាប់បានរាយការណ៍ពីព្យុះកំបុតត្បូងដែលទំនងជានៅលើដីក្នុងតំបន់ Columbia ក្បែរនោះ ដែលមានចម្ងាយប្រហែល ៤៥ម៉ាយពីភាគខាងត្បូងនៃទីក្រុង Nashville ។

ទាក់ទិននឹងបញ្ហានេះ អភិបាលក្រុង Columbia លោក Chaz Molder បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ដោយសារខ្យល់ព្យុះ ប៉ុន្តែមិនមានព័ត៌មានលម្អិតអំពីមូលហេតុនៃការស្លាប់ត្រូវបានផ្តល់ភ្លាមៗនោះទេ»។

រហូតមកដល់ពេលនេះ មន្ទីរពេទ្យបានទទួលអ្នកជំងឺចំនួន ៥នាក់ហើយ ដោយអ្នកជំងឺម្នាក់​បាន​ស្លាប់ ម្នាក់​ទៀត​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ និង​៣នាក់​ទៀត ​មាន​របួស​ស្រាលមិន​គំរាម​កំហែង​ដល់​អាយុ​ជីវិតទេ។

ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ខោនធី Maury នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានជំរុញឱ្យប្រជាជននៅឆ្ងាយពីតំបន់ដែលរងគ្រោះដោយខ្យល់ព្យុះ ដោយបន្ថែមថា សាលារៀនទាំងអស់ រួមទាំងទីក្រុងកូឡុំប៊ី នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

ភាគឦសាននៃទីក្រុង Nashville គ្រោះអាសន្នទឹកជំនន់ភ្លាមៗត្រូវបានចេញសម្រាប់ស្រុក Sumner និង Robertson រួមទាំងទីក្រុង Hendersonville និង Gallatin ផងដែរ ខណៈសេវាអាកាសធាតុជាតិ បាននិយាយថា ការជួយសង្គ្រោះទឹកកំពុងបន្តនៅក្នុងតំបន់ទាំងនោះ ហើយបានពណ៌នាអំពីទឹកជំនន់ពីព្យុះផ្គររន្ទះថា ជាការគំរាមកំហែងដល់អាយុជីវិត។

ទន្ទឹមនោះ សេវាកម្មអាកាសធាតុបានបន្តចេញការព្រមានអំពីព្យុះកំបុតត្បូងនៅពេលយប់ ដែលភាគច្រើននៅក្នុងរដ្ឋ Tennessee ប៉ុន្តែក៏មាននៅក្នុងរដ្ឋ Missouri រដ្ឋ Alabama រដ្ឋ Georgia និងរដ្ឋតិចសាស់ផងដែរ។

ក្រុមមន្ត្រីបាននិយាយថា ក្រុមអ្នកឆ្លើយតបដំបូងកំពុងធ្វើការរៀបចំបង្គោលភ្លើងដែលបាក់រលំ និងដើមឈើ ហើយកំពុងជួយប្រជាពលរដ្ឋ។

យោងតាមកម្មវិធីតាមដានឧបករណ៍ប្រើប្រាស់ PowerOutage.us បានឱ្យដឹងថា អតិថិជនជាង ១៥២,០០០នាក់គ្មានថាមពលប្រើប្រាស់នៅក្នុងរដ្ឋ North Carolina និង Tennessee កាលពីយប់ថ្ងៃពុធ ហើយព្យុះកំបុតត្បូងត្រូវបានរាយការណ៍ជាលើកដំបូងបន្ទាប់ពី មេឃប្រែជាងងឹតកាលពីថ្ងៃអង្គារ នៅក្នុងផ្នែកខ្លះនៃរដ្ឋ Michigan, Indiana និង Ohio នេះបើយោងតាមសេវាអាកាសធាតុជាតិ។ ហើយព្យុះនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីខ្យល់ព្យុះដ៏សាហាវមួយបានបោកបក់ឆ្លងកាត់ទីក្រុងអូក្លាហូម៉ា៕

ប្រភព៖ CBS News

Share.