កណ្តាល៖ លំនៅដ្ឋានប្រជាពលរដ្ឋចំនួន២ខ្នង ប្រភេទឈើលើថ្មក្រោម ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី០៩ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានកម្លាំងសមត្ថកិច្ច ទាំងអាវុធហត្ថ ទាំងនគរបាល រថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ ពន្លត់ បង្កា ការពារ ។

គ្រោះអគ្គិភ័យខាងលើ សមត្ថកិច្ចកំពុងស្រាវជ្រាវ តែអ្វីដែលសោកស្តាយ ម្ចាស់ទ្រហោយំ ក្រោយពីខាតបង់ទ្រព្យសម្បត្តិ ទីជម្រក៕

អត្ថបទ៖ តាតុងសែនជ័យ

Share.