ភ្នំពញ ៖ ដើមឈើដ៏ធំមួយដើមមានអាយុកាលយូឆ្នាំពុកឬសបានដួលរលំទៅលើផ្លូវបណ្ដាលឱ្យដួលរលើងបង្គោថ្មរបងមន្ទីរពេទ្យគន្ធបុប្ផា និងបង្គោលភ្លើង នាវេលាម៉ោង៩ព្រឹកថ្ងៃទី០៩ខែឧសភាឆ្នាំ២០២៤ ស្ថិតនៅចំណុច របងមន្ទីរពេទ្យគន្ធបុប្ផា កែងផ្លូវជីវពល សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ នៅស្ងៀមៗ គ្មានខ្យល់នោះទេស្រាប់តែដើមឈើកានីនមួយដើមដ៏ធំក្បែរបងមន្ទីពេទ្យគន្ធបុប្ផាដួលរលំទៅលើបណ្ដាលឱ្យរលើងបង្គោលថ្មរបងមន្ទីរពេទ្យ និងបង្គោលភ្លើងដែកបាក់មួយដើមតែមិនបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរនិងអ្នកនៅក្បែរដើមឈើនោះទេ។

ក្រោយមកមានកម្លាំងអាជ្ញាធរមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចបន្តទាក់ទងទៅមន្ទីតសាធារណៈការ ដើម្បីចុះមកកាត់មែកឈើ យកចេញពីផ្លូវ កុំឱ្យមានការកកស្ទះចរាចរណ៍ ចំណែកបង្គោលភ្លើងដែកដែលរលំមន្រ្តីអគ្គិសនីបានមកតបណ្ដាញភ្លើងឡើងវិញដើម្បីបំភ្លឺផ្លូវពេលយប់៕

អត្ថបទ៖ សេង សាវី

Share.