ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖៥០នាទី កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបជនសង្ស័យឆក់ទូរស័ព្ទដៃនិងជាមុខសញ្ញាចាស់ឆក់យ៉ាងសកម្ម នៅចំណុចស្តុបស្ថានទូតវៀតណាម ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចផ្ទះលេខ១៤ ផ្លូវលេខ៤២២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនសង្ស័យទាំង២នាក់ ទី១៖ ឈ្មោះ សាត សុរតនា ហៅ ឆ្មា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះលេខ១៤ ផ្លូវលេខ៤២២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (ជនដៃដល់) និងទី២៖ ឈ្មោះ មាស ភារម្យ ហៅ ពកក ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅ ផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ (បិទគូទ)។ ពួគគេបានធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងដេីរតាមផ្លូវបានសម្រេច នៅចំណុចផ្លូវលេខ៣៥០កែងផ្លូវលេខ៣៦៨ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។

ក្រោយបញ្ចប់ការសួរនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រគល់ជនសង្ស័យជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទ៖ សេង សាវី

Share.