កណ្តាល ៖ ផ្ទះឈើចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ មួយខ្នងភ្លើងឆេះអស់ទាំងស្រុង និងរាលទៅមួយខ្នងទៀតឆេះខូចខាតប្រមាណ៤០ភាគរយ បន្ទាប់ពីកម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យជួយអន្តេាគមន៍ ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទី១ ឈ្មោះ ខាន់ ទីវ ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរលក់ម៉ូតូ រស់នៅផ្ទះកើតហេតុ សាងសង់ពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ទំហំ៨ម៉ែត្រx១២ម៉ែត្រ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង ទាំងសម្ភារៈ ឆេះអស់ម៉ូតូ២គ្រឿង ម៉ាកនិង១គ្រឿង ម៉ាកហុងដាឌ្រីម១គ្រឿង ជារបស់អ្នកស្នាក់នៅបន្ទប់ជួល លុយកាក់ គ្រឿងអលង្ការ ។ ម្ចាស់ផ្ទះរងគ្រោះទី២ ឈ្មោះ សុខ ម៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ ជាជនពិកា រស់នៅផ្ទះកើតហេតុ សង់ពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ទំហំ៧ម៉ែត្រx១២ម៉ែត្រ ត្រូវបានភ្លើងឆេះរាល រងខូចខាត ជញ្ជាំង ពិដាន ដំបូល ប្រមាណ៤០ភាគរយ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ខណៈដែលម្ចាស់ផ្ទះទី១មិននៅ ជាប់រវល់ចេញទៅលក់ម៉ូតូ ស្រាប់តែទុស្សេខ្សែភ្លើង ឆាបឆេះ រាលទៅផ្ទះទី២ តែម្តង ។ ក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.