ភ្នំពេញ៖ រសៀលថ្ងៃទី០៨ ខែឧសភាឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរ រើសអេតចាយ (មានសារធាតុញៀន) ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ពីឃាតកម្មគិតទុកជាមុន បោកសម្លាប់កូន។

ចោទឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរ រើសអេតចាយ (មានសារធាតុញៀន) ដាក់ពន្ធនាគារកំណត់៣០ឆ្នាំ ពីឃាតកម្មគិតទុកជាមុន (បោកសម្លាប់កូន)។

នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង ៣០ នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្សាររន្ទះបាញ់ ផ្លូវឌឿហែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ឃាតកម្មគិតទុកជាមុន (បោកសម្លាប់កូនខ្លួនឯង) នៅចំណុចលើដំបូលបន្ទប់ទឹក ក្ដាកុងផ្លាកេ ផ្ទះជួលលេខ១ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ខែតុលាឆ្នាំ២០២៣ វេលាម៉ោងប្រហែល១៦និង៣០នាទី បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងដើម្បីចាត់ការតាមនីតិវិធី ៖ជនសង្ស័យឈ្មោះ ភួង ភី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់ផ្ទះជួលគ្មានលេខ ផ្លូវ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មុខរបរ រើសអេតចាយ (មានសារធាតុញៀន)។

សពក្មេងរងគ្រោះឈ្មោះ ស៊ឹម សុខយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ ស្នាក់នៅផ្ទះលេខ១ បន្ទប់គ្មានលេខ ផ្លូវលេខ៣១០ ភូមិ១ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

យោងតាមការពិនិត្យកន្លែងកើតហេតុ សាកសព ព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ សន្និដ្ឋានបានថា ក្មេងរងគ្រោះ ស្លាប់ដោយសារប៉ះទង្កិចក្បាលធ្ងន់ធ្ងរ (បែករលាក្បាល) ដោយអំពើ ឃាតកម្មគិតទុកជាមុន ។បន្ទាប់មកសមត្ថកិច្ចយើងបានប្រគល់សពក្មេងរងគ្រោះ អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.