កណ្តាល៖ បុរសម្នាក់ ត្រូវឪពុកចុង​ចាប់យកស្កុត​រំុចង់ស្លាបសេក នឹងរំុបិតមាត់ ធ្វើទារុណកម្ម ឱ្យអង្រ្កងខាំ ព្រោះតែខឹងនឹងកូនចុងបែកថ្នាំ ទាលុយម្តាយមិនបាន គំរាមសម្លាប់ម្តាយ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២:៥៨នាទី ចំណុច ភូមិជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ជនរងគ្រោះជាកូនចុងមានឈ្មោះ ម៉េង ហួរ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ជនរងគ្រោះ មានសារធាតុញៀននូវក្នុងទឹកនោម
។ចំណេកជនសង្ស័យ ឈ្មោះ ថោង រ័ត្នណា ហៅពៅ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអូរម៉ាល់ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

តាមប្រភពព័ត៌មានបានឱ្យដឹងថា កន្លងមកជនរងគ្រោះ ជាមនុស្សប្រើប្រាស់គ្រឿងញៀន និងឧស្សាហ៍រករឿងម្តាយបង្កើតរបស់ខ្លួន ហើយនៅមុនកើតហេតុកាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១២អធ្រាត្រ ម្តាយជនរងគ្រោះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យបានតេទូរសព្ទ័ប្រាប់ប្តីថា ជនរគ្រោះមកសុំលុយគាត់ តែគាត់មិនឱ្យ ហើយឥលូវវាមករករឿង គំរាមរកកាប់សម្លាប់ខ្លួន បន្ទាប់ពីឮប្រពន្ធនិយាយប្រាប់ដូច្នេះ ជនសង្ស័យបានធ្វើដំណើរមកពីភ្នំពេញ មកផ្ទះនៅភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។

បន្ទាប់មកជនសង្ស័យ បានតាមរកជនរងគ្រោះ នៅក្នុងភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ហើយបានឃើញជនរងគ្រោះនៅលើអង្រឹងក្បែរផ្ទះ ខណៈនោះជនសង្ស័យ បានចាប់ជនរងគ្រោះ ដើម្បីសួរនាំ ប៉ុន្តែពេលនោះជនរងគ្រោះរើខ្លាំងពេក ទន្ទឹមនោះជនសង្ស័យបានទះកំភ្លៀង ជនរងគ្រោះមួយកំភ្លៀង ចំថ្ពាល់ខាងឆ្វេង ហើយជនរងគ្រោះបានរើបម្រាស រួចរត់គេចខ្លួនបាត់ទៅ។

បន្ទាប់មកជនសង្ស័យ បានតេទូរសព្ទពឹងពាក់ឱ្យឈ្មោះ សំ ណាត ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ ជ្រោយសំបួរ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ឱ្យជួយតាមរកជនរងគ្រោះ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូរបស់ខ្លួន ទៅឌុបឈ្មោះ សំ ណាត ពីផ្ទះ ឱ្យមកជួយតាមរកជនរងគ្រោះ ប៉ុន្តែរកជនរងគ្រោះពុំឃើញឡើយ ហើយឈ្មោះ សំ ណាត បានដេកនៅផ្ទះជនសង្ស័យមួយយប់។

លុះព្រឹកឡើងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៨ ព្រឹក ជនសង្ស័យបាននាំគ្នាចេញតាមរកជនរងគ្រោះបន្តទៀត ហើយបានឃើញជនរងគ្រោះ កំពុងដេកនៅក្បែរពំនូកចំបើង ភ្លាមនោះជនសង្ស័យ បានចាប់ជនរងគ្រោះ ហើយយកអាវរបស់ជនរងគ្រោះ ចងដៃស្លាបសេកទៅក្រោយ រួចហើយលើកជនរងគ្រោះ ដាក់លើម៉ូតូ ដឹកជនរងគ្រោះ មកផ្ទះនៅភូមិជ្រោយសំបួរ ឃុំកោះចិន ពេលមកដល់ផ្ទះជនសង្ស័យបាននាំគ្នាចាប់ជនរងគ្រោះ យកទៅដាក់ត្រាំទឹកទន្លេ បានមួយសន្ទុះ បន្ទាប់មកជនសង្ស័យ បាននាំយកជនរងគ្រោះមកចងដៃទៅក្រោយភ្ជាប់ និងដើមស្វាយ នៅខាងក្រោយផ្ទះ រួចមកជនសង្ស័យបានយកស្កុត ពណ៌ស រុំខ្លួន និងរុំមាត់ជនរងគ្រោះ ហើយបានវាយជនរងគ្រោះបណ្តាលឱ្យរងរបួសស្នាមពេញខ្នង ខណៈនោះដែរឈ្មោះ សំ ណាត បានហាមឃាត់ជនសង្ស័យ កុំឱ្យធ្វើចឹងខុសច្បាប់ ប៉ុន្តែជនសង្ស័យ មិនស្តាប់ឡើយ មិនតែប៉ុណ្ណោះជនសង្ស័យ បានយកសំបុកសត្វអង្រ្កង មកឱ្យខាំជនរងគ្រោះ គឺដើម្បីឱ្យជនរងគ្រោះ រាងចាល និងឱ្យអស់ជាតិពុលពីក្នុងខ្លួន កុំឱ្យគំរាមម្តាយ និងដើរលួចទ្រព្យសម្បត្តិអ្នកភូមិទៀត ។

ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានគេយកស្កុតរុំខ្លួននិង រុំមាត់ ប្រើហិង្សាលើមនុស្សនៅចំណុចខាងក្រោយផ្ទះ កម្លាំងប៉ុស្តិ៍បានចុះទៅកន្លែងកើតហេតុនាំខ្លួនជនសង្ស័យឈ្មោះ ថោង រ័ត្នណា ហៅពៅ រួមនិងវត្ថុតាងបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។ ដោយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាព យកស្កុត រុំខ្លួន និង រុំមាត់ រួចចងដៃទៅក្រោយភ្ជាប់និងដើមស្វាយ ហើយប្រើអំពើហិង្សា ពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.