សិល្បៈជាតិ៖ ថ្មីៗនេះ នៅលើគរណនីហ្វេសប៊ុករបស់អ្នកនាង ទេព បូព្រឹក្ស ដែលជាសិល្បការនីចម្រៀងពូកែខាងរ៉េបនិងផ្សាភ្ជាប់ជាមួយវប្បធម៌បុរាណ បានបង្ហោះរូបភាពគ្រងឈុតបុរាណថ្មីមួយមានភាពប្រណិតស្រស់ស្អាត និងរចនាឡើងដោយពឹងផ្អែកលើមូលដ្ឋានសិល្បៈបុរាណខ្មែររួមបញ្ចូលគ្នាជាមួយសិល្បៈសម័យ ដែលមានឈ្មោះថា «ឈុតធីតានាគឯករាជ្យ»។ ការបង្ហាញឈុតថ្មី គឺដើម្បីត្រៀមអបអរចំពោះការសម្ពោធវីដេអូចម្រៀងបទ «ទេវរាជ» និងដើម្បីថ្វាយឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរ។

ដោយឡែកអមជាមួយរូបភាពរបស់អ្នកនាង ទេព បូព្រឹក្ស ដែលបានគ្រងឈុតបុរាណបង្កើតថ្មីនោះ ក៏បានភ្ជាប់ជាមួយខ្លឹមសារ និងអត្ថន័យនៃការតម្លើងឈុតនេះថា អ្នកនាងចងបង្កើតឈុតនេះឡើង ដោយពឹងផ្អែកទៅលើមូលដ្ឋានសិល្បៈបុរាណខ្មែរ រួមបញ្ជូលគ្នាជាមួយសិល្បៈសហសម័យ។

អ្នកនាងបន្តថា ឈុតនេះចង់បង្ហាញអំពីបុត្រីនាគ ពោលគឺព្រះនាងនាគ ដែលជាស្តេចគ្រប់គ្រងការពារទឹកដីខ្មែរតាំងពីយូរលង់ណាស់មកហើយ ទ្រង់ពោលពេញទៅដោយឯករាជ្យភាព និងសុភមង្គល។ ទ្រង់តំណាងឲ្យស្រ្តីខ្មែរទាំងអស់ មិនតែប៉ុណ្ណោះទ្រង់ក៏បានបង្ហាញឲ្យបានឃើញថាស្រ្តីគឺជាអតីតកាល បច្ចុប្បន្ន និងអនាគតនៃការតតាំងដើម្បីរកសុខសន្តិភាព។ ការរចនាឈុតនេះដោយ wishing ជូនពរដែលបានដកស្រងចេញពីអត្ថសញ្ញាណ វិមានឯករាជ្យជាគោលបំណងធំក្នុងការបង្កើតម៉ូត ដោយចង់បង្ហាញនិងរំលឹកបន្ថែមអំពីការទាមទារដណ្តើមយកមកវិញនូវសុខសន្តិភាព និងទទួលបាននូវឯករាជ្យពេញលេញ ពីបារាំងក្រោមព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ និងទុកជាការឧទ្ទិសដឹងគុណដល់វីរភាពបុព្វបុរសខ្មែរគ្រប់រូបដែលបានតស៊ូពលីជីវិតដើម្បីប្រទេសកម្ពុជា។

យ៉ាងណាមិញ ឈុតនេះត្រូវបានសាកល្បងតុបតែងលម្អទៅដោយពណ៌ និងក្បូរក្បាច់រចនាផ្សេងៗឲ្យកាន់តែមានសោភ័ណភាព ក្នុងគោលបំណងអភិវឌ្ឍដើម្បីអភិរក្សក្នុងលំហជាចលនាបែបខ្មែរ។

សូមជម្រាបថា តាមរយៈរូបភាពរបស់តារាចម្រៀងស្រី ទេព បូព្រឹក្ស នឹងខ្លឹមសារដែលបានរៀបរាបខាងលើនេះ ដែលជាឈុតបុរាណបង្កើតថ្មីមានភាពស្រស់ស្អាតលំអរដោយគ្រឿងអង្ការយ៉ាងប្រណិត មិនតែបណ្ណោះ ឈុតធីតានាគឯករជ្យ នឹងបង្ហោញខ្លួននៅក្នុងMVថ្មីរបស់អ្នកនាង ដែលគ្រោងនឹងសម្ពោធនាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ដែលជាការសម្ពោធអ៊ឹមវីខ្នាតធំនៅសាលមហោស្របកោះពេជ្យ៕

Share.