ភ្នំពេញ៖ បុរសម្នាក់ បេីកម៉ូតូកង់បី(ខ្មែរ) បញ្ច្រាស់ទិសដៅចរាចរណ៍ ក្នុងល្បឿនលឿន រេចង្កូត ជ្រុលទៅបុកម៉ូតូមួយគ្រឿងជិះដោយយុវជនម្នាក់ ចំពីមុខពេញទំហឹង បណ្ដាលឱ្យបេុីង ដួលបោកផ្ទប់និងថ្នល់បែកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃព្រហ ទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ រ៉ុន អ៊ា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករសំណង់ មានស្រុកកំណេីត នៅ ឃុំ ក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង។

បេីតាមប្រភពព័ត៌មាន ពីកន្លែងកេីតហេតុ បានឱ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់ដែលជាអ្នកលក់សាច់ឆ្កែ បេីកម៉ូតូកង់បី(ខ្មែរ) ពាក់ស្លាកលេខ ភ្នំពេញ 1GC-7186 បោះពួយក្នុងល្បឿនលឿនដូចហោះ បញ្ច្រាស់ទិសដៅចរាចរណ៍ ក្នុងទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1K-8910 ជិះដោយយុវជនម្នាក់ ចំពីមុខពេញទំហឹង បណ្ដាលឲ្យបេុីងដួល បោកផ្ទប់និងថ្នល់បែកក្បាលចេញខួរ ស្លាប់យ៉ាងអនោចអធម៌។ចំណែកឯម៉ូតូជនរងគ្រោះ ខ្ទេចមួយកំណាត់មុខ និងម៉ូតូកងបី(ខ្មែរ) ក្រឡាប់ផ្ងារជេីង រងការខូចខាតយ៉ាងដំណំ។
រីឯអ្នកបេីកម៉ូតូកង់បី(ខ្មែរ) គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅខាងជំនាញ ឱ្យចុះមកវាស់វែងយក ម៉ូតូនិងម៉ូតូសណ្ដោងរុឺម៉កទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ពេលក្រោយ ។ ដោយឡែកសព ជនរងគ្រោះ សមត្ថកិច្ចធ្វេីកំណត់ហេតុរួច បានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.