ភ្នំពេញ៖ បុរសម្នាក់បេីករថយន្ត Lexus RX 330  ក្នុងល្បឿនលឿន បានរេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ បង្ករឲ្យមានការភ្ញាក់ផ្អេីល នៅវេលាម៉ោង ៩យប់ ថ្ងៃ ព្រហ ទី០៩ ខែ ឧសភា ឆ្ឆាំ ២០២៤ នៅតាមបណ្ដោយផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់ ចាក់អង្រែលេី ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បេីប្រភពព័ត៍មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសម្នាក់បេីករថយន្ត ម៉ាក Lexus RX330 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BB_9835 ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុខាងលេី បានរេចង្កូតទៅខាងស្ដាំដៃ បុកបង្កាន់ដៃស្ពានច្បារអំពៅ ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។សំណាងល្អមិនបង្ករឲ្យនណារម្នាក់ រងរបួសនោះទេ។

ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ក៏បានទាក់ទងទៅខាងជំនាញ ឲ្យចុះមកវាស់វែងយករថយន្តបង្ករ ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រងចាំដោះស្រាយគ្នា ពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

Share.