ភ្នំពេញ÷យុវជនពីរនាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅមន្ទីពេទ្យភ្លាមៗ ក្នុងករណីបើកម៉ូតូបុករថយន្ដនៅផ្លូវបំបែកជាបួន។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដហាយឡែនឌឺមួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 2AR-8859 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥២៨ ក្នុងទិសដៅពីកើតមកលិច លុះធ្វើដំណើរមកដល់កែងជាមួយផ្លូវ ២៨៣ ក៏មានយុវជនបីនាក់ជីះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៍ខ្មៅពាក់ស្លាកលេខកំពត 1U-7023 ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង មកបុកពេញទំហឹងបណ្ដាលអោយម៉ូតូដួល រងការខូចខាតផ្នែកខាងមុខ ឯអ្នកបើកបរនឹងអ្នករួមដំណើរពីក្រោយម្នាក់ទៀត រងរបួសធ្ងន់ស្រាលត្រូវបានរថយន្ដសង្គ្រោះដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីពេទ្យ ឯម្នាក់ទៀតមិនមានរងរបួសនោះទេ។ចំណែករថយន្ដរងការខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគាលចរាចរណ៍ផ្លូវគោកខណ្ឌទួលគោក បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដនឹងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ៕


អត្ថបទ៖ ត្រយងតូច

Share.