សិល្បៈជាតិ៖ ថ្មីៗនេះ តារាចម្រៀងស្រីរបស់ភ្លើងគប់ គឺកញ្ញា កេសរ ចេញមុខមកលាតត្រដាងរឿងរ៉ាវពិតដែលធ្លាប់រងគ្រោះដោយការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ រហូតដល់ថ្នាក់កញ្ញាសរសេររៀបរាប់អារម្មណ៍ឈឺចាប់ទាំងអស់នោះចូលទៅក្នុងបទចម្រៀងដែលមានចំណងជើងថា «ស្ត្រី» ជាបទថ្មីគឺជាបទទី៣ នៅក្នុង EP-Album កេសរររ។

ភ្ជាប់ជាមួយវីដេអូនិយាយលាតត្រដាងរឿងឈឺចាប់ជាការពិតទាំងអស់ក្នុងឆាកជីវិត កញ្ញា កេសរ ក៏បានរៀបរាប់ជា Caption នៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យហ្វេនបានដឹងថា ៖ « ប្រហែលជាប្លែកខ្លាំង ព្រោះអត់ដែលធ្វើវីដេអូនិយាយយូរដល់៥នាទីអីចឹង នេះគឺជារឿង #MeToo របស់ខ្ញុំ! ទីបំផុតខ្ញុំមានអារម្មណ៍សុវត្ថិភាពបំផុត ផ្លូវចិត្តរឹងមាំ និងមានសេចក្តីក្លាហាន និយាយចែករំលែកពីបទពិសោធន៍ដែលខ្ញុំត្រូវបានរងគ្រោះដោយការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ សុំចិត្តអ្នកទាំងអស់គ្នា! បេីកចិត្តអោយទូលាយមើលវីដេអូនេះណា៎ ព្រោះពិតជាត្រូវការកំលាំងចិត្ត និងក្តីស្រលាញ់មែន! អរគុណច្រើន…»។

កញ្ញា កេសរ មានឈ្មោះពិត កញ្ញា រិទ្ធី លំអរកេសរ ឈ្មោះក្រៅហៅថា Yuko បានប្រឡូកសិល្បៈជាតារាចម្រៀង Original Song ធ្លាប់ជាសមាជិកក្នុងក្រុមចម្រៀង Small World Small Band ក្រោយមកវិឌ្ឍន៍ខ្លួនជាតារាចម្រៀងទាំងទោល ដែលមានសមត្ថភាពទាំងនិពន្ធ និងច្រៀង។ យ៉ាងណាមិញ MV បទ «ស្ត្រី» ក៏ត្រៀមបញ្ចេញជាផ្លូវការនាពេលឆាប់ៗខាងមុខនេះដែរ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា។

ដើម្បីឱ្យកាន់តែជាក់ច្បាស់បន្ថែមទៀតនោះ សូមស្ដាប់ការបកស្រាយពីសាច់រឿងជីវិតដែលកញ្ញា កេសរ ធ្លាប់រងនូវការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ ដូចតទៅនេះ៖

Share.