​ពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអឺរ៉ុប UEFA Europa League រដូវកាល​ ២០២៣-២៤ បានរកឃើញជើងខ្លាំងចំនួន២ឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមបាល់ទាត់ Bayer Leverkusen របស់អាល្លឺម៉ង់ និង Atalanta របស់អ៊ីតាលី កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែឧសភា (ម៉ោងនៅកម្ពុជា)។

លទ្ធផលជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៖

  • AS Roma ០-២ Bayer Leverkusen នៅកីឡដ្ឋាន Stadio Olimpico
  • Marseille ១-១ Atalanta នៅកីឡដ្ឋាន Stade Vélodrome។

លទ្ធផលជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៖

  • Atalanta ៣-០ Marseille នៅកីឡដ្ឋាន Stadio Atleti Azzurri d’Italia
  • Bayer Leverkusen ២-២ AS Roma នៅកីឡដ្ឋាន BayArena។

វគ្គផ្តាច់ព្រ័ត្រ Europa League ២០២៣-២៤៖

  • ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ Atalanta របស់អ៊ីតាលី vs Bayer Leverkusen របស់អាល្លឺម៉ង់ នៅកីឡដ្ឋាន Aviva សាធារណៈរដ្ឋអៀរឡង់។

គួរដឹងថាពានរង្វាន់ UEFA Europa League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៧១ ខណ:ក្រុមបាល់ទាត់ Sevilla ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប ៧លើក ស្របពេល Inter Milan, Liverpool, Juventus និង Atlético Madrid ឈ្នះ៣លើកដូចគ្នា៕

Share.