ហ្គាហ្សា៖ កងកម្លាំងអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើទីក្រុង Rafah កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ដោយប្រជាជនប៉ាឡេស្ទីនបាននិយាយថា បានកើតឡើងនៅពេលនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការដកហូតអាវុធពីអ៊ីស្រាអែល ប្រសិនបើវាយលុកទីក្រុង Gaza ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤។​

មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការចរចាដោយប្រយោលចុងក្រោយបំផុតនៅទីក្រុងគែរ ដើម្បីបញ្ឈប់អរិភាពនៅតំបន់ហ្គាហ្សាបានបញ្ចប់ ហើយអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការរបស់ខ្លួននៅរ៉ាហ្វា និងផ្នែកផ្សេងទៀតនៃហ្គាហ្សាស្ទ្រីបតាមការគ្រោងទុក។

មន្ត្រីបាននិយាយថា អ៊ីស្រាអែល បានដាក់ជូនក្រុមអ្នកសម្រមសម្រួលនូវការបម្រុងរបស់ខ្លួនអំពីសំណើរបស់ក្រុមហាម៉ាសសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។

លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា «ប្រសិនបើយើងត្រូវតែប្រយុទ្ធ យើងនឹងត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ហើយមានច្រើនជាងសត្រូវរបស់យើង ក្នុងករណីអាមេរិក ឈប់ផ្ដល់អាវុធឱ្យទៀត។

នៅតំបន់ហ្កាហ្សា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានបាញ់គ្រាប់រ៉ូកែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ទៅលើរថក្រោះអ៊ីស្រាអែល ដែលប្រមូលផ្តុំនៅជាយក្រុងភាគខាងកើត។

ក្រុមអ្នកស្រុក និងគ្រូពេទ្យនៅតំបន់រ៉ាហ្វា ដែលជាតំបន់ជាយទីក្រុងដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា មិនទាន់ត្រូវបានវាយលុកដោយកងកម្លាំងថ្មើរជើងករបស់អ៊ីស្រាអែលនៅឡើយនោះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតវិហារអ៊ីស្លាមមួយកន្លែង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងមួយចំនួនរងរបួសនៅក្នុងតំបន់ភាគខាងកើតប្រទេសប្រេស៊ីល។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើផ្ទះ ២កន្លែង នៅក្នុងសង្កាត់ Sabra នៃទីក្រុង Rafah បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ ក្នុងនោះរួមទាំងស្ត្រី និងកុមារផងដែរ។

ក្រុមគ្រូពេទ្យ សាច់ញាតិ និងក្រុមបាននិយាយថា ក្នុងចំណោមអ្នកស្លាប់មានមេបញ្ជាការជាន់ខ្ពស់នៃកងពលតូចសកម្មប្រយុទ្ធ Al-Mujahedeen និងក្រុមគ្រួសាររបស់គាត់ និងក្រុមគ្រួសាររបស់មេដឹកនាំក្រុមមួយផ្សេងទៀត។

អ៊ីស្រាអែលនិយាយថា ក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងលាក់ខ្លួននៅក្នុងទីក្រុង Rafah ជាកន្លែងដែលចំនួនប្រជាជនត្រូវបានកើនឡើងដោយ Gazans រាប់រយពាន់នាក់ដែលកំពុងស្វែងរកការជ្រកកោនពីការទម្លាក់គ្រាប់បែកដែលបានកាត់បន្ថយតំបន់ឆ្នេរភាគច្រើនទៅជាការបំផ្លិចបំផ្លាញ។

ដោយឡែក នៅសហរដ្ឋអាមេរិក សេតវិមានបានលើកឡើងម្តងទៀតនូវក្តីសង្ឃឹមរបស់ខ្លួនថា អ៊ីស្រាអែលនឹងមិនបើកប្រតិបត្តិការពេញលេញនៅក្នុងទីក្រុង Rafah ដោយនិយាយថា ខ្លួនមិនជឿថានឹងជំរុញគោលបំណងរបស់អ៊ីស្រាអែលក្នុងការកម្ចាត់ក្រុមហាម៉ាសនោះទេ។

ទន្ទឹមនោះ អ្នក​នាំពាក្យសេតវិមាន​លោក John Kirby បាន​និយាយ​ថា​៖ «​ការ​វាយលុក​ចូល​ក្រុង Rafah តាម​ទស្សនៈ​របស់​ប្រធានាធិបតី Biden នឹង​មិន​ឈាន​ដល់​គោលដៅ​នោះ​ទេ។ លោក ថា ក្រុមហាម៉ាស់ត្រូវបានដាក់សម្ពាធយ៉ាងខ្លាំងដោយអ៊ីស្រាអែល ហើយមានជម្រើសល្អប្រសើរជាងមុន ដើម្បីស្វែងរកអ្វីដែលនៅសេសសល់ក្នុងក្រុមដឹកនាំជាជាងប្រតិបត្តិការដែលមានហានិភ័យយ៉ាងសំខាន់ចំពោះជនស៊ីវិល»។

សូមជម្រាបថា ក្រសួង​សុខាភិបាល​នៅ​ហ្គាហ្សា ​បាន​និយាយ​ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​តំបន់​ហ្គាហ្សា​ បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​ជិត ៣៥,០០០នាក់ និង​របួស​ជិត ៨ម៉ឺន​នាក់ ដែល​ភាគ​ច្រើន​ជា​ជនស៊ីវិល។ ខណៈការបើកការវាយលុករបស់អ៉ីស្រាអែល គឺជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដោយពួកសកម្មប្រយុទ្ធហាម៉ាស លើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះពួកគេបានសម្លាប់មនុស្សប្រហែល ១,២០០នាក់ និងបានចាប់មនុស្ស ២៥២នាក់ជាចំណាប់ខ្មាំង ដោយចំណាប់ខ្មាំងសរុបចំនួន ១២៨នាក់នៅតែស្ថិតក្នុងតំបន់ហ្គាហ្សា ហើយចំណាប់ខ្មាំង ៣៦នាក់ត្រូវបានប្រកាសថា បានស្លាប់ នេះបើតាមតួលេខរបស់ភាគីអ៊ីស្រាអែល៕

ប្រភព៖ CNA

Share.