ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ​ បាន​ប្រកាស​ចែក​ផ្លូវ​ជា​មួយ​កីឡាករ NOBIRAKI DEIRANSUPENSA ដែល​ជា​ការប្រកាស​ចែផ្លូវ​ជាមួយ​សមាជិក​ក្រុម​ទី៨ ហើយ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ។

គិរីវង់សុខសែនជ័យ បានប្រកាសចែកផ្លូវជាមួយកីឡាករ ៧នាក់រួម​មក​ហើយ ខណ:អ្នកចាំទីដល់ទី ៣នាក់រួមមានដូចជា៖

១. អ្នកចាំទី ជា វ៉ានសាក់
២. អ្នកចាំទី ទួត សារ៉ូត
៣. អ្នកចាំទី ឡាយ​ អៀងលី
៤. កីឡាករ ម៉ុន វ៉ាន់ដា
៥. កីឡាករ ELSAYED MAHMOUD ELSAYED ជនជាតិអេស្ស៊ីប
៦. កីឡាករ Anto Okamura ជនជាតិជប៉ុន
៧. កីឡាករ Zenivio Mota ជនជាតិទីម័រខាងកើត

ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា បានបញ្ចប់រដូវកាល ២០២៣-២៤ នៃលីគកំពូលកម្ពុជា Cambodian Premier League ឈរលេខ៩ ក្រោយឆ្លងកាត់ ២៧ប្រកួត ឈ្នះ៥ ស្មើ៥ និងចាញ់១៧លើក មាន២០ពិន្ទុ លើក្រុមអង្គរថាយហ្គឺរ ដែលឈរលេខ១០ មាន១៨ពិន្ទុ៕

Share.