Apple នឹង​បង្ហាញ​ទូរស័ព្ទ iPhone 16 ស៊េរី​ថ្មី​របស់​ខ្លួន​ ដែល​មាន​ដំណឹង​ថា នឹង​មានបន្ថែម​​ពណ៌​ថ្មីនៅ​ចុង​ឆ្នាំ​នេះ។ ថ្ងៃនេះ​យើង​មក​មើល​ពីពណ៌​ដែល​លេច​ធ្លាយ​សម្រាប់​ គំរូ iPhone ស៊េរី​ថ្មី​របស់ Apple ​​គឺ iPhone 16​, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max។

  • iPhone 16 និង iPhone 16 Plus

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះត្រកូល iPhone បាន​ចេញ​លក់​ជាមួយ​ជម្រើស​ពណ៌​ចំនួន ៥។ ដោយឡែក​សម្រាប់​នៅឆ្នាំនេះ Apple អាចនឹងមានជម្រើសពណ៌ច្រើនជាងពេលមុនៗ។

យោងតាមការលេចធ្លាយប័ត៌មាន​នៅលើ Weibo “Fixed focus digital” ម៉ូដែល iPhone 16 Plus ទំហំ 6.7 អ៊ីងបស់ Apple នឹងមានដល់ទៅ ៧ពណ៌ ដែល​បន្ថែម​​ពណ៌ថ្មី២ទៀត លើ​ព៌ណទាំង​ប្រាំ​ដែល​មាន​ស្រាប់នៅក្នុងត្រកូល iPhone 15។

ខាងក្រោមនេះ​គឺជាការបង្ហាញពីជម្រើសពណ៌ iPhone 15 Plus ដែលមានស្រាប់ រួមជាមួយ​នឹង​ពណ៌​ដែល​លេច​ឮសម្រាប់ iPhone 16 Plus៖

សម្គាល់៖ នេះគឺគ្រាន់តែជាពាក្យចចាម​អារ៉ាម​ដំបូង​ដែល​យើង​បានទទួល​អំពី​ពណ៌​ដែលមាន​សក្តា​នុពល​សម្រាប់ម៉ូដែល iPhone 16 Plus ជំនាន់​ថ្មី​នេះ។

  • iPhone 16 Pro and iPhone 16 Pro Max

ជាធម្មតា Apple ជ្រើសរើសពណ៌ចំនួន ៤ ដែលមានពណ៌ស្រាលជាងម៉ូដែល iPhone Pro។ ជាឧ​ទាហរ​ណ៍​សម្រាប់ iPhone 15 Pro និង iPhone 15 Pro Max កាលពីឆ្នាំមុន Apple មាន​តួទីតានីញ៉ូម​ដែលភ្ជាប់មកជាបួនផ្នែក៖ Natural Titanium, Blue Titanium, White Titanium និង Black Titanium ។

យោងតាមពាក្យចចាមអារ៉ាមមួយបាន​បង្ហាញ​ថា ពណ៌ Blue Titanium ដែល​មាន​ស្រាប់​នឹង​ត្រូវ​ដក់​ចេញពីត្រកូល iPhone 16 Pro ហើយ​នឹង​ត្រូវ​ប្ដូរ​មកប្រើពណ៌ Titanium ថ្មីគឺ “Rose” ខណៈ Black Titanium នឹងត្រូវបានជំនួសដោយពណ៌ “Space black”។

បន្ថែម​ពី​នេះ ប្រភព​ដដែល​អះអាង​ថា ពណ៌​ធម្មជាតិ និង​ពណ៌ Titanium នឹង​មាន​ភាព​ខុស​គ្នា​បន្តិច​លើ​ម៉ូដែល iPhone 16 Pro។ ទីតានីញ៉ូមធម្មជាតិត្រូវបានគេនិយាយថានឹងត្រលប់មកវិញប៉ុន្តែមានពណ៌ប្រផេះច្រើនជាងមុន។ ទន្ទឹមនឹងនោះ White Titanium នឹងលេចចេញជាពណ៌ “សប្រាក់” ដែល ត្រូវបានគេនិយាយថាស្រដៀងទៅនឹងកំណែពណ៌ប្រាក់របស់ iPhone 14​ Pro ។

យោងតាមពាក្យចចាមអារ៉ាមពីប្រភពមួយផ្សេងទៀត ម៉ូដែល iPhone 16 Pro នឹង​មាន​នៅក្នុង​ជ​ម្រើស​ពណ៌ “Desert Titanium” និង “Titanium Gray”។ ឈ្មោះ​ទាំង​នេះ​បង្ហាញ​ថាវា​អាច​មាន​ភាព​ត្រួត​ស៊ីគ្នាជាមួយនឹងពណ៌ផ្កាកុលាបដែលមានពាក្យចចាមអារ៉ាមដាច់ដោយឡែក និង​ទីតាញ៉ូម​ដែល​បានកែប្រែ។

យ៉ាង​ណា​មិញ​នេះ​គឺ​គ្រាប់​តែ​ជាព័ត៌មាន​លេចធ្លាយ​មួយ​ចំនួនប៉ុណ្ណោះ ខណ:នៅ​សល់​ពេល​ប្រមាណ​ជា ៥ខែទៀត Appleនឹង​ប្រកាសចេញ​ជា​ផ្លូវ​ការ​អំពី iPhone 16 ស៊េរីថ្មី​របស់​ខ្លួន​នៅ​លើ​ទីផ្សារ។ ដូច្នេះ វា​នឹង​មានការផ្លាស់ប្តូរជាច្រើនហើយយើងអាចឃើញពាក្យចចាមអារ៉ាមបន្ថែមទៀត​ដែល​បញ្ជាក់ ។ ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងបញ្ចេញ iPhone 16 ស៊េរីថ្មី​របស់​ខ្លួន នាអំឡុង​ខែកញ្ញា ខាង​មុខ៕

Share.