មុនលើកពាននៅចុងសប្ដាហ៍នេះ ព្រះខ័នរាជស្វាយរៀង គឺ​​ជា​ក្រុមដែល​បរាជ័យ​តែ ២ប្រកួត​ប៉ុណ្ណោះ និងស្មើចំនួន ​៣ប្រកួត ឈ្នះ​រហូត​ដល់ ២៤ប្រកួត ឆ្លងកាត់ ២៩សប្ដាហ៍ នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤។

លទ្ធផលចាញ់ ២ប្រកួត

  • ថ្ងៃទី៣ ធ្នូ៖ ណាហ្គាវើលដ៍ ១-០ ព្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី១២ នៅកីឡដ្ឋាន កំពង់ស្ពឺ
  • ថ្ងៃទី៩ ធ្នូ៖ ព្រះខ័នរាជស្វាយរៀង ១-២ អាយ អេស អាយ ដង្កោសែនជ័យ សប្ដាហ៍ទី១៣ នីកីឡដ្ឋាន ស្វាយរៀង

លទ្ធផលស្មើ ៣ប្រកួត​

  • ថ្ងៃទី២៦ វិច្ឆិកា៖ ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី១១ នៅកីឡដ្ឋាន ស្មាត អអេសអិន
  • ថ្ងៃទី២០ មករា៖ ព្រះខ័នរាជស្វាយរៀង ៣-៣ បឹងកេត សប្ដាហ៍ទី១៨ នៅកីឡដ្ឋាន ស្វាយរៀង
  • ថ្ងៃទី២០ មេសា៖ បឹងកេត ៣-៣ ព្រះខ័នរាជស្វាយរៀង សប្ដាហ៍ទី២៧ នៅពហុកីឡដ្ឋានជាតិ

សម្រាប់​កម្មវិធីប្រកួតចុងក្រោយ របស់​ក្រុម​ស្ថិត​ក្នុង​តំបន់ Top4 នៅ​ថ្ងៃទី១២ ឧសភា មាន៖

  • ភ្នំពេញក្រោន ប៉ះ ព្រះខ័យរាជស្វាយរៀង នៅកីឡដ្ឋាន ស្មាតអអេសអិន វេលាម៉ោង ៦:០០នាទីល្ងាច
  • វិសាខា ប៉ះ បឹងកេត នៅកីឡដ្ឋាន ព្រីនស៍ វេលាម៉ោង ៦:០០នាទីល្ងាច

ព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើឯក នៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premire League រដូវកាល ២០២៣-២៤ កាលពីថ្ងៃទី០៤ ឧសភា កន្លងទៅ នឹងតំណាងឱ្យកម្ពុជា ទៅប្រកួតពានរង្វាន់ប្រចាំតំបន់អាស៊ាន (ASEAN Club Championship-Shopee Cup 2024/2025) និងក្នុងពានរង្វាន់ទ្វីបអាស៊ីលំដាប់ទី៣ (AFC Challenge League 2024/2025)។

យោងតាមការបញ្ជាក់របស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជុំវិញកម្មវិធីបំពាក់មេដាយ នឹង​ប្រ​គល់​ជើងឯក CPL នឹងប្រារព្ធឡើង នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋាន Smart RSN ក្រោយចប់ការប្រកួតរវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង។ យ៉ាង​ណាមិញឯកឧត្ដម ឌី វិជ្ជា ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានថ្លែងថា៖«នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ខាង​មុននេះ នឹងរៀបចំការដង្ហែពានរង្វាន់លីគកំពូលកម្ពុជា និង Hun Sen Cup ទៅ​កាន់​កីឡ​ដ្ឋាន​ខេត្ត​ស្វាយរៀង ព្រមទាំងមានការប្រគំតន្រ្តី និងល្បែងកម្សាន្តនានាផងដែរ»៕

Share.