​ពានរង្វាន់លំដាប់ទី៣ ប្រចាំទ្វីបអឺរ៉ុប UEFA Europa Conference League រដូវកាល​ ២០២៣-២៤ បានរកឃើញជើងខ្លាំងចំនួន២ឡើងទៅវគ្គផ្តាច់ព្រ័ត្រហើយ គឺក្រុមបាល់ទាត់ Olympiacos របស់ក្រិក និង Fiorentina របស់អ៊ីតាលី ក្រោយទម្លាក់ Aston Villa និង Club Brugge កាលពីយប់ថ្ងៃទី៩ ឈានចូលព្រឹកថ្ងៃទី១០ ខែឧសភា (ម៉ោងនៅកម្ពុជា)។

លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League៖

  • Aston Villa ២-៤ Olympiacos នៅកីឡដ្ឋាន Villa Park
  • Olympiacos ២-០ Aston Villa នៅកីឡដ្ឋាន Karaiskakis។
  • Fiorentina ៣-២ Club Brugge នៅកីឡដ្ឋាន Stadio Artemio Franchi
  • Club Brugge ១-១ Fiorentina នៅកីឡដ្ឋាន Jan Breydel Stadium។

វគ្គផ្តាច់ព្រ័ត្រ Europa League ២០២៣-២៤៖

  • ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ Olympiacos របស់ក្រិក vs Fiorentina របស់អ៊ីតាលី នៅកីឡដ្ឋាន Agia Sophia Greece នៅប្រទេសក្រិក។

គួរដឹងថាពានរង្វាន់ UEFA Europa Conference League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ២០២១ ខណ:មានតែក្រុមបាល់ទាត់ចំនួន២ប៉ុណ្ណោះធ្លាប់ឈ្នះគឺ Roma និង West Ham United៕

Share.