មុនជួបគ្នា​នៅក្នុងការប្រកួតវគ្គជម្រុះនៃ​ពានរង្វាន់ AFC Asian Cup Saudi Arabia 2027 សារព័ត៌​មាន​ត្រយង សូមជម្រាបជូនប្រិយមិត្ត​អំពីប្រវត្តិ​ជួបគ្នា​៣លើកចុងក្រោយ​រវាងក្រុមគោរព្រៃកម្ពុជា ទល់នឹង​ក្រុម​ស្រីលង្កា មុនក្រុមទាំងពីរប៉ះគ្នានៅដើមខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

  • ​នៅថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៧២ កម្ពុជា ៦-១ស្រីលង្កា ក្នុងបានរង្វាន់ Merdeka Tournament វគ្គសន្សំពិន្ទុក្នុងពូល
  • នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០១ កម្ពុជា ០-១ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ
  • នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦ កម្ពុជា ៤-០ ស្រីលង្កា ក្នុងការប្រកួតមិត្តភាពអន្តជាតិ

សូមជម្រាបថាកាលពីថ្ងៃទី៩ ទីឧសភា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីចាប់ឆ្នោតនៅប្រទេសម៉ាឡេស៊ី សម្រាប់​ការ​ប្រកួតវគ្គជម្រុះ AFC Asian Cup Saudi Arabia 2027 ឃើញ​ថាក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដែល​មាន FIFA ranking ចំណាត់ថ្នាក់លេខ១៧៩ នឹង​ប្រកួត​ជា​មួយ​ក្រុម​ជម្រើស​ជាតិស្រីលង្កា FIFA ranking ចំណាត់ថ្នាក់លេខ២០៤ ពិភពលោក។

នេះជាការប្រកួតនេះទាំងពីរជើងនឹងធ្វើឡើងនៅខែកញ្ញាខាងមុខ៖

  • ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ប៉ះកម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
  • ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។

ជា​មួយ​គ្នា​នេះក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី ប៉ះទីម័រ​ខាង​កើត ខណៈម៉ាកាវ ប៉ះប្រ៊ុយណេ។ ក្រុមចំនួន​៣​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ។

សម្រាប់ក្រុមជម្រើសជាតិកម្ពុជា  នឹងត្រូវប្រកួតមិត្តភាពទល់នឹងក្រុមជម្រើសជាតិម៉ុងហ្គោលី ចំនួនពីរជើងសិន មុខប៉ះក្រុមស្រីលង្កា ដោយការប្រកួតលើកទី១នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា នៅក្នុងពហុកីឡដ្ឋានជាតិ និងការប្រកួតលើកទី២ នឹងធ្វើឡើងនៅថ្ងៃទី១១ ខែមិថុនា ខាងមុខ នៅក្នុងកីឡដ្ឋាន Ulaanbaatar ប្រទេសម៉ុងហ្គោលី៕

Share.