ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ​ពានរង្វាន់​​យុវជនស្វាយរៀង (Svay Rieng Cuo) លើកទី៦ ឆ្នាំ២០២៤ នឹង​ប្រព្រឹត្តិទៅនៅ​ថ្ងៃសៅរ៍ ទី១១ និងថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤ នៅកីឡដ្ឋានខេត្តស្វាយរៀង។

ក្នុងនោះ ក្រុមទាំង ៤ដែល​បាន​ឡើង​មក​កាន់​វគ្គ នឹង​ត្រូវ​ជួប​គ្នា​ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ រួម​មាន៖

រំលឹកថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) លើកទី៦ មាន ៤០ក្រុម​ចូលរួម​បែងចែកជា ៨ពូល ដោយ១ពូលមាន៥ក្រុម (ពូលក,ពូលខ​,ពូលគ,ពូលឃ​,ពូលង,ពូលច,ពូលឆ,ពូលជ) ស្រប​ពេល​ដែលការប្រកួតធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

គួរឱ្យដឹងថា ការប្រកួតពានរង្វាន់ស្វាយរៀង ខាប់ (Svay Rieng Cup) រដូវកាលឆ្នាំ២០២៣-២៤ ប្រើប្រាស់រូបមន្តប្រកួតសន្សំពិន្ទុក្នុងពូល ហើយក្រុមដែលមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ នឹងឡើងទៅវគ្គ១៦ក្រុមបន្តទៀត រួចបន្តដល់វគ្គផ្តាច់ព្រ័ត្រ៕

Share.