ភ្នំពេញ ៖ ជនសង្ស័យម្នាក់ជាមុខសញ្ញាកាច់សោ.ក.ម៉ូតូកន្លងមករត់គេចខ្លួន លើកនេះបម្រុងធ្វើសកម្មភាពក្នុងភូមិទៀតបម្រុងធ្វើសកម្មភាព ពលរដ្ឋឃើញទាន់ រាយការណ៍ទៅសមត្ថកិច្ច ចាប់ក្របួចជាប់ ឆែករកឃើញឧបករណ៍សម្រាប់កាច់សោមួយឈុតលាក់ក្នុងហោប៉ាវ កាលពីវេលាម៉ោង១២និង៥០នាទីរសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋបានឱ្យដឹងថា ច្រើនលើកមកហើយ ក្នុងភូមិរបស់គាត់ មានជនសង្ស័យធ្វើសកម្មភាពលួចកាច់សោកម៉ូតូ ហើយគេចខ្លួនបាត់រហូត ស្គាល់ភិនភាពជនសង្ស័យ ស្រាប់តែមកដល់រសៀលថ្ងៃនេះ ឃើញជនសង្ស័យដើរចូលក្នុងភូមិ ចូលទៅបរិវេណផ្ទះមួយកន្លែង មានចតម៉ូតូហុងដាឌ្រីម សេរី២០១៨ ទុកមុខផ្ទះ ម្ចាស់ចេញមកទាន់ សង្ស័យ ភិនភាគហ្នឹងហើយ ដែលតែងតែធ្វើសកម្មភាពលួច រាយការណ៍ទៅសមត្ថកិច្ច ចាប់ឃាត់ឆែកត្រួតពិនិត្យ រកឃើញឧបករណ៍សម្រាប់កាច់សោមួយឈុត លាក់ទុកក្នុងហោប៉ាវខោ ។

ជនសង្ស័យ ករណីកាច់កម៉ូតូ ឈ្មោះ ផុន រ៉ាឌី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ ។

ជនសង្ស័យត្រូវបានចាប់ឃាត់នាំយកទៅសាកសួរនៅប៉ុស្តិ៍សំរោក្រោម ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.