PUBG Mobile Esports Cambodia បាន​បើក​អោយ​អ្នក​មាន​ទេពកោសល្យ ដើម្បី​បញ្ចេញ​សមត្ថភាព ក្លាយខ្លួនជាកីឡាករតំណាងជាតិ ទៅ​ចូល​រួម​ប្រកួត​ក្នុងព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកពិភពលោក WEC 16th Riyadh 2024 វិញ្ញាសា PUBG Mobile។

ការទទួលចុះឈ្មោះចូលរួមប្រកួតមានរយៈពេល ៧ថ្ងៃ គឺចាប់ពីថ្ងៃទី១០ រហូតដល់ម៉ោង១២យប់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឬ ចំនួនកីឡាករចុះឈ្មោះចូលរួម ដល់ចំនួនដែលបានកំណត់ ១២៨ ក្រុម។

ដូច្នេះក្រុមដែលគិតថាខ្លួនមានសមត្ថភាព និងគ្រប់លក្ខខណ្ឌតម្រូវដូចមាន​ចែងក្នុង​បទបញ្ជា​ចូល​រួម​ការ​ប្រកួត សូមរួសរាន់ធ្វើការចុះឈ្មោះ ដើម្បីកុំឲ្យឱកាសនេះកន្លងផុតទៅឲ្យសោះ។

បញ្ជាក់៖

  • ក្រុមដែលចង់ចូលរួមដាក់ពាក្យ​ សូមធ្វើការអាននូវលក្ខខណ្ឌចូល​រួមឲ្យ​បានច្បាស់​លាស់​មុន​ដាក់ពាក្យ។
  • ការប្រកួតជម្រុះនេះពុំមានប្រាក់រង្វាន់ទេ

សម្រាប់​ការ​ប្រកួតជើងឯកពិភពលោកកីឡា Esports ដែលគ្រោក​នឹងប្រព្រឹត្តទៅនៅទីក្រុងរីយ៉ាដ ប្រទេស​អារ៉ា​ប៊ីសាអូឌីត មាន​ការ​បែង​ចែក​ប្រភេទកីឡា​ជា​ច្រើន​ដែល​មាន​ប្រាក់​រង្វាន់​សរុប ​ចំនួន ១លានដុល្លារអាមេរិក ($1.000.000) ។ ការប្រកួត​គ្រោង​ធ្វើ​ឡើង​ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤៕

Share.