កំពង់ចាម៖ ដោយមានការបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កំលាំងអាវុធហត្ថខេត្ត បានឃាត់ខ្លួនអ្នកលេងមាន់ជល់តាមអនឡាញបាន៩នាក់ ក្នុងពីរករណីផ្សេងគ្នា។ 

លោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឲ្យដឹងថា រនៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ កំលាំងអាវុធហត្ថខេត្តបង្ក្រាបអ្នកលេងមាន់ជល់តាអនឡាញបានចំនួន៦នាក់ស្រីមួយនៅភូមិព្រែកបារាំងឃុំព្រែកកក់ស្រុកស្ទឹងត្រង់ដកហូតបានម៉ូតូចំនួន៤គ្រឿងលែបថប១គ្រឿង ប្រាក់ចំនួន៧១ម៉ឺនរៀល ។

 លោកវរសេនីយ៍ទោ បានឲ្យដឹងទៀតថាហើយនៅរសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាមសហការជាមួយកម្លំាងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីសន្ធរ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ )នៅចំណុចផ្សារព្រែកដំបូក ស្ថិតក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។  ជាលទ្ធផល ឃាត់ខ្លួនជនសង្ស័យបានចំនួន០៩នាក់ ក្នុងនោះស្រីចំនួន០២នាក់ ដកហូតវត្ថុតាងរួមមាន-ម៉ូតូចំនួន០៦គ្រឿង-ទូរសព្ទដៃចំនួន១១គ្រឿង ប្រាក់រៀលចំនួន២៨,២០០០រៀល ។ ឡេត ថប់ចំនួន ០១ គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កំលាំងជំនាញកំពុងកសាងនិតិវិធីដើម្បីបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទ៖ សាន វីឡែម


Share.